បើយោងតាមប្រភព BBC ក្លឹបសេះបង្កង់ Juventus បានប្រកាសពីការចាត់តាំងនៅអ្នកចាត់ការថ្មីនៃឈុត U23 នោះគឺ Andrea Pirlo។

អតីតខ្សែបម្រើជើងចាស់រូបនេះ ធ្លាប់ជាកីឡាករកាន់ឆ្នាំមួយរូបនៅ Juventus និងនៅជម្រើសជាតិអ៊ីតាលី ហើយលោកទើបតែបញ្ចប់អាជីពនាមជាកីឡាករកាលពីឆ្នាំ ២០១៧ កន្លងទៅ នៅទ្រនំចុងក្រោយក្នុងទឹកដីសហរដ្ឋអាមេរិក។

បញ្ជាក់ថា Pirlo កាលនៅលេងឲ្យ Juventus ធ្លាប់ឈ្នះពានលីគ ៤ រដូវកាល និង Italian Cup ១ លើក ហើយនៅទីក្រុង Milan ជាមួយក្លឹប Inter/AC លោកធ្លាប់ឈ្នះពាន UCL ២ លើក និង Serie A ២ លើកផងដែរ។ រូបគេក៏ជាចំណែកដែលបានជួយឲ្យអ៊ីតាលីឈ្នះពាន World Cup ឆ្នាំ ២០០៦ ជាមួយការបង្ហាញខ្លួនចំនួន ១១៦ លើក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ