អង់គ្លេស ៖ បើយោងតាមប្រភព DaiiyMail នៅថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០ នេះ បានរាយការណ៍ថា ក្លិបបាល់ទាត់ស្ករគ្រាប់ Everton បានចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធកូឡុំប៊ី James Rodriguez ពី Real Madrid ក្នុងកិច្ចព្រមព្រៀងតម្លៃខ្លួន ២០លានផោន។ 

ទន្ទឹមនេះ កីឡាករវ័យ ២៩ឆ្នាំរូបនេះបានចូលរួមជាមួយក្រុម Everton ក្នុងកិច្ចសន្យារយៈពេល ២ ឆ្នាំជាមួយនឹងជម្រើសបន្ថែមមួយរដូវកាលទៀតផងដែរ។

យ៉ាងណាមិញ James Rodriguez បានចូលរួមជាមួយក្លិបអេស្ប៉ាញ Real Madrid ពី Monaco ក្នុងឆ្នាំ២០១៤ បន្ទាប់ពីឈ្នះស្បែកជើងមាសក្នុងព្រឹត្តិការណ៍ World Cup នៅប្រេស៊ីលនារដូវក្តៅនោះ ដោយឈ្នះពាន LaLiga និង UEFA Champions League ជាមួយ Real ផងដែរ។

គួរបញ្ជាក់ផងដែរថា James បាននិយាយក្រោយពីហត្ថលេខា ២ឆ្នាំនៅ Goodison Park ថា ខ្ញុំពិតជារីករាយណាស់ដែលបាននៅក្លិបដ៏អស្ចារ្យនេះដែលជាក្លិបមួយមានប្រវត្ដិសាស្ដ្រច្រើនហើយនៅទីនេះជាមួយអ្នកចាត់ការម្នាក់ដែលស្គាល់ខ្ញុំច្បាស់តាំងពីនៅធ្វើឲ្យ Real Madrid ជាមួយគ្នា៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ