កាលពីថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២០ សហព័ន្ធបាល់ទាត់អាស៊ាន (AFF) បានប្រកាសជាផ្លូវការណ៏ ថាព្រឹត្តិការណ៍បាល់ទាត់ AFF Suzuki Cup ២០២០ នឹងត្រូវពន្យារពេលរហូតដល់ឆ្នាំ ២០២១ ដោយមូលហេតុស្ថានភាពជំងឺមេរោគកូវីត-១៩ ហាក់មិនមានភាពធូរស្រាលគិតត្រឹមចុងខែកក្កដា និង កំពុងបន្តវាយលុកដល់ សុខភាពសាធារណៈនៅក្នុងតំបន់និងទូទាំងពិភពលោកសាជាថ្មីម្តងទៀតនោះ។
មើលឃើញពីហេតផលខាងលើនេះទើបសហព័ន្ធ AFF គិតដល់សុខភាពនិងសុវត្ថិភាពរបស់កីឡាករនិងគ្រូបង្វឹកព្រមទាំង អ្នកគាំទ្រនិងសាធារណជនដើម្បីពួកគេមានអាចជៀសផុតពីការឆ្លងមេរោគរលាកផ្លូវដង្ហើមប្រភេទថ្មី ដែលមានប្រភពពេញពីប្រទេសចិននេះ ។ដូច្នេះហើយទើបសហព័ន្ធ សម្រេចពន្យារពេលការប្រកួតដល់ឆ្នាំក្រោយ ដែលគោលបំណងធំគឺការ ការពារសុខុមាលភាពរបស់មនុស្សគ្រប់គ្នាដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ បន្ទាប់ពីឆ្លងកាត់អង្គប្រជុំធ្វើឡើងជាមួយការចូលរួមពីគណៈកម្មាធិការក្រុមការងារពិសេស AFF Suzuki Cup មុននឹងឈានដល់ការសម្រេចចិត្តនេះ។
លោកខៀវ សាម៉េតប្រធានទីភ្នាក់ងារ AFF បានមានប្រសាសន៍លើករណីនេះថាៈ ចាប់តាំងពីការរាតត្បាត និង លុកលុយរបស់មេរោគកូវីត-១៩ ក្រុមប្រឹក្សាភិបាលរបស់AFF បានធ្វើការត្រួតពិនិត្យនិងតាមដានយ៉ាងយកចិត្តទុកដាក់ពីអង្គការសុខភាពពិភពលោក ក្រសួងសុខាភិបាលពាក់ព័ន្ធ និងសហព័បាល់ទាត់ពិភពលោក FIFA ព្រមទាំងសហព័ន្ធបាល់ទាត់ទ្វីបអាស៊ីAFCផងដែរ។
ក៏ព្រោះតែយើងបានដឹងហើយថាជំងឺរាតត្បាតនេះនៅតែបង្កបញ្ហាប្រឈមផ្នែកសុខភាពសង្គមនិងសេដ្ឋកិច្ចយ៉ាងខ្លាំងចំពោះយើងទាំងអស់គ្នា។ ដូច្នេះដើម្បីកាត់បន្ថយ ហានិភ័យនៃការរីករាលដាលមេរោគវីត- ១៩ ស្ថិតនៅក្នុងស្ថានភាពមួយដែលយើងមិនអាចដំណើរការដោយយើងគិតពីសុវត្ថិភាពទើបសម្រេចផ្អាកព្រឹត្តការណ៏ AFF Suzuki Cup ឆ្នាំ២០២០នេះ ។
AFF Suzuki Cup គឺជាការប្រកួតកីឡាបាល់ទាត់ធំជាងគេនិងមានកិត្យានុភាពបំផុតនៅអាស៊ីអាគ្នេយ៍ ដោយមានការចូលរួមពីក្រុមជម្រើសជាតិប្រទេសដែលជាសមាគមន៏ប្រជាជាតិអាស៊ីអាគ្នេយ៏ ដោយការប្រកួតធ្វើឡើងនៅក្នុងទឹកដី និង ក្រៅទឹកដី។ ខណៈព្រឹត្តការណ៏នេះធ្លាប់បានការទាក់ទាញអ្នកចូលរួមទស្សនាច្រើនជាង ៧៥០.០០០ នាក់ក្នុងឆ្នាំ ២០១៨កន្លងទៅ៕