មានករណីផ្ទុះជំងឺគ្រុនឈីកមួយករណីទៀតហើយ នៅភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី មានអ្នកកើតជំងឺគ្រុនឈីកនេះ កើតឡើងដល់ទៅ៤៩នាក់ ត្រូវបានមន្ត្រីមូលដ្ឋានបានបញ្ជូនមកកាន់មន្ទីរបង្អែកស្រុកមង្គលបូរីដើម្បីសង្គ្រោះ កាលពីល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។
លោកវេជ្ជបណ្ឌិត ឡេ ចានសង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់របស់RRT បានសហការជាមួយស្រុកប្រតិបត្តិមង្គលបូរីបានចុះស្រាវជ្រាវ និងអន្តរាគមន៍បន្ទាន់ បន្ទាប់ពីទទួលបានព័ត៌មានបឋម អំពីករណីមានអ្នកសង្ស័យកើតជំងឺគ្រុនឈីក ដែលកើតឡើងនៅភូមិអូរស្ងួត ឃុំអូរប្រសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា រោគសញ្ញាសំខាន់ៗ ដែលយើងរកឃើញមានគ្រុនក្តៅ ពី៣៩ដល់៤០អង្សាសេ មានឈឺសន្លាក់ដៃជើង ឈឺសាច់ដុំ ចេញកន្ទួលក្រហមលើស្បែក វិលមុខ ក្ក្អួតចង្អោរជាដើម សរុបចំនួនអ្នកសង្ស័យកើតជំងឺគ្រុនឈីកនេះ មានចំនួន ៤៩នាក់ ស្រី២៧នាក់ កុមារ៣៥នាក់ ហើយក្នុងនោះបានបញ្ជូនទៅមន្ទីរពេទ្យ ខេត្តមង្គលបូរី ចំនួន ២៣នាក់ ស្រី ១៣នាក់ ក្នុងនោះមានកុមារា ៨នាក់កុមារី ៧នាក់។
ក្រុមគ្រូពេទ្យ បានបូមឈាមចំនួន២៣នាក់កុមារ ១៥នាក់ ដើម្បីបញ្ជូនមកធ្វើតេស្តស្រាវជ្រាវរកមើលមេរោគគ្រុនឈីកនេះ នៅវិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញបន្តទៀត។ លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ចំពោះអ្នកផ្សេងទៀត មានសភាពធូរស្រាលហើយ នឹងបន្តការតាមដានទៀត។ ក្នុងនោះក្រុមគ្រូពេទ្យ បានធ្វើការអន្តរាគមន៍បន្ទាន់អប់រំពីជំងឺគ្រុនឈីក ការបង្ការ និងការលុបបំបាត់ភ្នាក់ងារចម្លងបានបាញ់ថ្នាំមូស តែខ្វះអាបែត សំណូមពរ អ្នកដាក់អាបែត បន្តតាមដានករណីបន្ថែម និងតាមដានសុខភាពអ្នកសម្រាកពេទ្យ បើមានជំងឺគ្រុនឈីកនេះ ត្រូវរាយការណ៍ជាបន្តបន្ទាប់អំពីការវិវត្តន៍ថ្មីៗជូនថ្នាក់ដឹកនាំបន្ត៕SS