ភ្នំពេញ ៖ យោងតាមប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនឈាមថ្នាក់ជាតិ នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺ គ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្ររបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ជំងឺគ្រុនឈីក បានចាប់ផ្ដើមកើតមានឡើង នៅក្នុងខែកក្កដា ឆ្នាំ២០២០ ដែលគិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ករណីឈឺជំងឺនេះមានចំនួនសរុប១០២០ករណី។

ប្រភពដ៏ដែល បានឲ្យដឹងថា ចំនួនករណីជាង៨០% គឺកើតមានក្នុងខេត្តចំនួន៤ រួមមាន៖ ខេត្តសៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកំពង់ចាម។ខេត្តដែលមានករណីគ្រុនឈីកផ្សេងទៀត រួមមាន ៖ ឧត្តមមានជ័យ ត្បូងឃុំ តាកែវ កំពត កំពង់សោម ពោធិសាត់ ស្ទឹងត្រែង និងប៉ែលិន ដែលសរុបមកដល់ពេលនេះ មានខេត្តចំនួន១២ខេត្តហើយ ដែលមានកើតជំងឺគ្រុនឈីនេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ