បារាំង៖ប្រធានាធិបតីបារាំង លោក  Emmanuel Macron បានថ្កោលទោសអំពើ ហិង្សាលើស្ថានទូតបារាំង ប្រចាំនៅប្រទេសនីហ្សេ ហើយសន្យាថានឹងឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការវាយប្រហារ ណាមួ យមកលើជនជាតិ ឬផលប្រយោជន៍បារាំង ខណៈដែលក្រុមអ្នកគាំទ្ររបបយោធាបានប្រមូលផ្តុំគ្នា នៅខាងក្រៅស្ថានទូតបារាំងក្នុងទីក្រុងនីញ៉ាមេ (Niamey) កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ 

លោក ម៉ាក្រុង បានជជែកជាមួយប្រធានាធិបតី លោក Mohamed Bazoumដែលត្រូវបានគេទម្លាក់ពីតំណែង និងអតីតប្រធានាធិបតីនីហ្សេ លោក Mahamadou Issoufouដោយបានថ្កោលទោសរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលសីវិល និងអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់។ក្នុងពេលជាមួយគ្នានោះ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងដើម្បីស្ដារឡើងវិញនូវសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ និងនីតិរដ្ឋ។

សូមបញ្ជាក់ថា អតីតមហាអំណាចអាណានិគមនៅនីហ្សេ បានប្រកាសកាត់ផ្តាច់ជំនួយអភិវឌ្ឍន៍ទាំងអស់ ហើយអំពាវនាវឲ្យប្រគល់អំណាចដល់ លោក បាហ្សូម វិញ។ នីហ្សេ ធ្លាប់ជាដៃគូសន្តិសុខរបស់បារាំង និងសហរដ្ឋអាមេរិក ដែលប្រើប្រាស់ជាមូលដ្ឋាន សម្រាប់ប្រយុទ្ធប្រឆាំងនឹងការបះបោរក្នុងតំបន់សាហែល នៃតំបន់អាហ្វ្រិកខាងលិច និងកណ្តាល៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ