កូរ៉េខាងជើង ៖ នៅថ្ងៃអង្គារនេះ កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបណ្ដែត ឬមីស៊ីលគ្រូស (cruise) ជាច្រើនគ្រាប់ទៀតបន្ថែមនេះបើតាមការឱ្យដឹងរបស់ក្រុមប្រឹក្សាសន្តិសុខហាមឃាត់ការសាកល្បងអាវុធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលឆ្លងទ្វីប (ICBM)។

យោងតាមប្រភពពីយោធាកូរ៉េខាងត្បូង គ្រាប់មីស៊ីលកាលពីព្រឹកមិញបាញ់ចេញពីតំបន់មាត់សមុទ្ទខាងលិចនៅម៉ោង៧ព្រឹក (ត្រូវនឹងម៉ោង៥ជិតភ្លឺនៅកម្ពុជា)។ នៅពេលមិនទាន់មានទិន្នន័យលម្អិតនៅក្នុងដៃ ក្រុមស៊ើបការណ៍កូរ៉េខាងត្បូង និងអាមេរិកបន្តតាមដាន និងវិភាគបញ្ហាដោយយកចិត្តទុកដាក់។


គួរកត់សម្គាល់ថាការបាញ់មីស៊ីលទាំងប៉ុន្មានដងរបស់កូរ៉េខាងជើងនេះចំពេលដែលស្ថានការណ៍នៅឧបទ្វីបកូរ៉េកំពុងឡើងកម្ដៅ។ ផ្ទុយពីការបាញ់មីស៊ីលព្រឹកមិញ កូរ៉េខាងជើងបានធ្វើតេស្តគ្រាប់មីស៊ីលឈ្មោះភូលវ៉ាសាល់ (Pulhwasal) សម្រាប់បំពាក់នៅក្នុងនាវាមុជទឹក។ ការបាញ់សាកល្បងនោះធ្វើឡើងក្រោមការត្រួតពិនិត្យដោយផ្ទាល់ពីមេដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន។ កាលពីថ្ងៃពុធសប្ដាហ៍មុននោះ កូរ៉េខាងជើងក៏បាញ់មីស៊ីលម៉ាកភូលវ៉ាសាល់ដែរ។ ទូរទស្សន៍កូរ៉េខាងជើងផ្សាយថានោះជាមីស៊ីលយុទ្ធសាស្ត្រ (strategic) ឬហៅម៉្យាងទៀតថាជាមីស៊ីលដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ