អ៊ីរ៉ាក់៖ អភិបាលរងក្រុង Nineveh លោក  Hasan al-Allaqបានប្រាប់រ៉យទ័រថា មនុស្សចំនួន១១៣នាក់ ត្រូវបានស្លាប់ និង១៥០នាក់បានរងរបួស។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះសាលព្រឹត្តិការណ៍ដ៏ធំមួយនៅក្នុងតំបន់ភាគឦសាន បន្ទាប់ពីកាំជ្រួចត្រូវបានបាញ់ឡើងក្នុងអំឡុងពេលប្រារព្ធពិធីនេះ។

 វីដេអូពីកន្លែងនោះ បានបង្ហាញពីក្រុមអ្នកពន្លត់អគ្គិភ័យកំពុងឆាបឆេះអគារយ៉ាងសន្ធោសន្ធៅ ខណៈដែលក្រុមជួយសង្រ្គោះដុតដៃដុតជើងស្វែងរកអ្នកដែលនៅនៅរស់រានមានជីវិត។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញថា ព័ត៌មានបឋមបានបង្ហាញថា អគារនេះធ្វើពីសម្ភារសំណង់ដែលងាយឆេះខ្លាំង ហើយងាយនឹងដួលរលំយ៉ាងឆាប់រហ័ស។ សំឡេងស៊ីរ៉ែនរថយន្តសង្គ្រោះបានបន្លឺឡើង និងក្រុមគ្រូពេទ្យត្រូវបានបញ្ជូនទៅកាន់កន្លែងនោះ ដោយអាជ្ញាធរសហព័ន្ធអ៊ីរ៉ាក់ និងតំបន់ Kurdistan ពាក់កណ្តាលស្វយ័តរបស់ប្រទេសអ៊ីរ៉ាក់ ខណៈមនុស្សរាប់រយនាក់បានចូលរួមនៅក្នុងហេតុការណ៍នេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការបានបង្ហាញឱ្យដឹង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ