ភ្នំពេញ ៖ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ឆ្នាំ២០២២ មានអគ្គិភ័យកើតឡើង ៦១៨លើក ដែលបណ្ដាលឱ្យមនុស្សស្លាប់ ៤៣នាក់។ ករណីដែលបង្កឱ្យមានករណីភ័យកើតឡើងភាគច្រើនគឺ ការឆ្លងចរន្តអគ្គិសនី។

ប្រភពដដែល បន្ដថា បានបញ្ជាក់ថា ករណីអគ្គិភ័យនេះ ថយចុះចំនួន ៥២ករណី បើធៀបនឹងឆ្នាំ២០២១ ដែលមានដល់ ៦៧០ករណី។ ប៉ុន្តែចំនួនអ្នកស្លាប់ដោយសារអគ្គិភ័យ ក្នុងឆ្នាំ២០២២ មានច្រើនជាងឆ្នាំ២០២១ ដែលមានតែ ២៤នាក់ប៉ុណ្ណោះ។ 

ចំពោះអ្នករងរបួស ក្នុងឆ្នាំ២០២២ មាន ១១៦នាក់ កើនឡើង ៨១នាក់ បើធៀបក្នុងឆ្នាំ២០២១ ។ ចំពោះផ្ទះរងការឆេះដោយសារអគ្គិភ័យមាន៦៩៧ខ្នង បើធៀបនឹងឆ្នាំ២០២១ គឺមាន៧០៧ខ្នង។ ដូច្នេះ ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្ន ពិសេសនារដូវប្រាំងនេះ ហើយពលរដ្ឋ និងអាជ្ញាធរតាមមូលដ្ឋាន ជួយរាយការណ៍ឱ្យបានទាន់ពេលផងដែរ នៅពេលមានករណីអគ្គិភ័យកើតឡើង ដើម្បីក្រុមជំនាញចុះអន្តរាគមន៍ទាន់ពេលវេលា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ