ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញដឹកនាំកិច្ចប្រជុំ ការពិនិត្យវឌ្ឍនភាព នៃប្រព័ន្ធថ្នាលផ្លាស់ប្តូរទិន្នន័យក្រសួងមហាផ្ទៃ និងប្រព័ន្ធស្នើសុំច្បាប់មន្ត្រីរាជការ
ភ្នំពេញ ៖ នៅថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អង្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ស្តីពីការពិនិត្យវឌ្ឍនភាព នៃប្រព័ន្ធថ្នាលផ្លាស់ប្តូរទិន្នន័យក្រសួងមហាផ្ទៃ (DMS) និងប្រព័ន្ធស្នើសុំច្បាប់មន្ត្រីរាជការ (OMS)។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោក អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន នាយការិយាល័យ ព្រមទាំងមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ជាច្រើនរូបទៀតផងដែរ។
កិច្ចប្រជុំនេះដែរ មានគោលបំណងពិនិត្យ និងពិភាក្សាស្វែករកធាតុចូលបន្ថែម ដើម្បីត្រៀមដាក់ឱ្យដំណើរការសាកល្បងនាពេលខាងមុនដ៏ខ្លីលើប្រព័ន្ធថ្នាលផ្លាស់ប្តូរទិន្នន័យក្រសួងមហាផ្ទៃ និងប្រព័ន្ធស្នើសុំច្បាប់មន្ត្រីរាជការ។
នាឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានមានប្រសាសន៍ជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីជំនាញបច្ចេកទេសទាំងអស់ដែលពាក់ព័ន្ធក្នុងការធ្វើប្រព័ន្ធ DMS និងប្រព័ន្ធ OMS ត្រូវធ្វើយ៉ាងណារៀបចំ និងអភិវឌ្ឍន៍ប្រព័ន្ធទាំងពីរនេះឱ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់ មានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់បន្ថែមទៀត៕