(បាត់ដំបង)៖ អគ្គិភ័យដ៏សន្ធោសន្ធៅកំពុងឆាបឆេះផ្សារណាត់ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅព្រលប់ថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០នេះ។ភ្លាមៗនេះ គេមិនទាន់ដឹងថា ការឆាបឆេះនេះបណ្តាលមកពីមូលហេតុអ្វីនោះទេ។ 

ក្នុងនោះផងដែរគេក៏បានឃើញវត្តមាន អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធបានកំពុងចុះជួយអន្តរាគមន៍នៅកន្លែងកើតហេតុ។

លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់មាន បញ្ជាការដ្ឋានយោធភូមិភាគទី៥ ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និងតំបន់ប្រតិបត្តិការសឹងរងបាត់ដំបង ជាពិសេសកងកម្លាំងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលបានជួយអន្តរាគមន៍ បានទាន់ពេលវេលា ដែលធ្វើឱ្យការខូចខាតមានតិចតូច និងនៅតែបន្តជួយអន្តរាគមន៍ដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ នៅផ្សារណាត់ ក្រុងបាត់ដំបង ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ