(ភ្នំពេញ)៖ អគ្គិភ័យឆេះក្លឹបកម្សាន្ដមួយកន្លែង ដែលកើតហេតុតាំងពីម៉ោងជិត៥ល្ងាច ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ នៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មិនទាន់រលត់ទាំងស្រុងនៅឡើយទេ។ជាមួយគ្នានេះដែរ អាជ្ញាធរបានឱ្យដឹងថា រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងប្រើប្រាស់ទឹកដើម្បីបាញ់ពន្លត់នៅឡើយ ។


សូមបញ្ជាក់ថា គិតត្រឹមម៉ោង៨យប់នេះ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ បានបណ្ដាលឲ្យមនុស្ស៦នាក់បាត់បង់ជីវិត ក្នុងនោះ ស្រី២នាក់ និងប្រុស៤នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ