កូរ៉េខាងត្បូង ៖ យន្តហោះយោធាកូរ៉េខាងត្បូងមួយគ្រឿងដែលដឹកពល រដ្ឋកំពុងរស់នៅក្នុងប្រទេសអ៊ីស្រាអែល បានវិលត្រឡប់មកដល់ប្រទេសកូរ៉េខាងត្បូងវិញហើយ កាលពីចុងសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ធំៗបានលុបជើងហោះហើរចេញ-ចូលទៅកាន់ប្រទេសអ៊ីស្រាអែល ដោយសារតែជម្លោះរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន ។

តាមរយៈសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិទីក្រុងសេអ៊ូល និងក្រសួងការបរទេសរបស់កូរ៉េខាងត្បូង បាននិយាយថា យន្តហោះដឹកជញ្ជូនយោធា KC-៣៣០ បានហោះហើរមកដល់ទីក្រុងថែលអាវី (Tel Aviv) កាលពីថ្ងៃសុក្រ ហើយបានធ្វើដំណើរចាកចេញទៅវិញ ដោយនាំយកពលរដ្ឋកូរ៉េខាងត្បូង ១៦៣នាក់ ពលរដ្ឋជប៉ុន ៥១ នាក់ និងពលរដ្ឋសិង្ហបុរី ៦ នាក់ ។

 

យន្តហោះយោធាខាងលើនេះ បានចុះចតនៅឯមូលដ្ឋានទ័ពអាកាសសេអ៊ូល ក្នុងទីក្រុងSeongnamកាលពីយប់ថ្ងៃសៅរ៍។សូមជម្រាបជូនថា នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ បានឱ្យដឹងបន្ថែមបន្តិចផងដែរថា កូរ៉េខាងត្បូងគ្រោងនឹងផ្តល់ជើងហោះហើរបន្ថែម ឬមធ្យោបាយដឹកជញ្ជូនផ្សេងៗទៀត ដើម្បីជួយជម្លៀសពលរដ្ឋដែលនៅសេសសល់របស់ខ្លួនត្រឡប់មកកាន់ប្រទេសកំណើតវិញ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ