ហុងកុង៖ មន្ត្រីហុងកុងបានបញ្ជាក់កាលពីថ្ងៃចន្ទថា ពួកគេបានចាប់ខ្លួនបុរសអាយុ ៥១ឆ្នាំម្នាក់ពីបទប៉ុនប៉ងរត់ពន្ធកូកាអ៊ីនប្រហែល ១១គីឡូក្រាមតាមអាកាសយានដ្ឋានដែលលាក់នៅខាងក្នុងខ្នើយនៃរទេះរុញអគ្គិសនីរបស់គាត់។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានRTនៅថ្ងៃទី ១៧ ខែតុលាឆ្នាំ២០២៣។

មន្ត្រីជំនញនៅអាកាសយានដ្ឋានបានរកឃើញថ្នាំញៀន កាលពីថ្ងៃសៅរ៍បន្ទាប់ពីការស្កែនបង្ហាញភស្តុតាង និងរកឃើញស្នាមដេរដែលមានលក្ខណៈគួរឱ្យសង្ស័យ។

ជនសង្ស័យបានធ្វើដំណើរពីកោះ Sint Maarten នៃកោះ Caribbean ឆ្លងកាត់ទីក្រុងប៉ារីស តម្លៃគ្រឿងញៀនប្រហែល ១.៤៦ លានដុល្លារនៅតាមផ្លូវ ហើយប្រឈមមុខនឹងការកាត់ទោសជាប់គុកមួយជីវិត និងពិន័យជាប្រាក់អតិបរមាចំនួន $៦៤0,000 ដុល្លារអាមេរិក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ