តុលាការ នៅប្រទេសវៀតណាម កាត់ទោសស្រ្តី៦នាក់ឱ្យជាប់ពន្ធនាគារ៣០ឆ្នាំ ចំពោះការជួញដូរ និងលក់ស្ត្រីឱ្យរៀបការជាមួយបុរសជនជាតិចិន
វៀតណាម៖ តុលាការខេត្ត Bac Lieu ប្រទេសវៀតណាម បានកាត់ទោសស្រ្តីចំនួន៦នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល ៣០ ឆ្នាំ ចំពោះការជួញដូរ ដែលបានបោកបញ្ឆោត និងលក់ស្ត្រីទៅប្រទេសចិន ធ្វើជាប្រពន្ធគេ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានVNexpress នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។
ឈ្មោះនេះត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនា ៣០ ឆ្នាំពីបទ “ជួញដូរមនុស្ស ទិញ និងលក់មនុស្សអាយុក្រោម ១៦ឆ្នាំ រៀបចំការចូលខុសច្បាប់សម្រាប់អ្នកដទៃ និងការរឹបអូសទ្រព្យសម្បត្តិ” នៅឯការកាត់ក្តីនៅខេត្តភាគខាងត្បូងកាលពីថ្ងៃអង្គារ។ ចំណែកមនុស្ស៥នាក់ផ្សេងទៀត រួមមាន ឈ្មោះ Pham Thi Tu, Huynh Mong Linh, Nguyen Thi Ngoc Ha, Thach Thi Thu Nga, និងឈ្មោះ Nguyen Thi Tuyen ត្រូវបានគេកាត់ទោសពី ៥ ទៅ ២៩ ឆ្នាំដោយចោទប្រកាន់ដូចគ្នា។
យោងតាមសាលក្រម ឈ្មោះ Hai បានទៅធ្វើការនៅប្រទេសចិនកាលពីឆ្នាំ ២០១៥ បន្ទាប់មកនាងបានរៀបការ និងតាំងទីលំនៅនៅក្នុងខេត្ត Henan ភាគកណ្តាលរបស់ប្រទេសចិន ។ Hai បានដឹងថា មានបុរសជាច្រើននៅក្នុងប្រទេសចិន ចង់រៀបការជាមួយស្ត្រី វៀតណាម ដើម្បីមានកូន ដូច្នេះនាងនិងប្តីរបស់នាង ដែលមិនស្គាល់អត្តសញ្ញាណ និងអាសយដ្ឋាន ក៏សម្រេចចិត្តបោកបញ្ឆោត និងលក់ស្ត្រីវៀតណាម ឱ្យបុរសចិនទាំងនោះ៕