ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតរបស់វៀតណាម សម្រេចទិញយន្តហោះរបស់ក្រុមហ៊ុន Airbus ចំនួន ២០គ្រឿង ដែលមានតម្លៃសរុប ៧,៤ ពាន់លានដុល្លារអាមេរិក
វៀតណាម៖ ក្រុមហ៊ុន Vietjet និងក្រុមហ៊ុន Airbus បានចុះហត្ថលេខាជាផ្លូវការលើកិច្ចសន្យាទិញយន្តហោះប្រភេទ A330neo (A330-900) ជំនាន់ថ្មីចំនួន ២០ គ្រឿង ដែលមានតម្លៃសរុបចំនួន ៧,៤ ពាន់លានដុល្លារអាមេរិក តាមតម្លៃបញ្ជីក្រុមហ៊ុនផលិតនៅក្នុងកម្មវិធី Farnborough International Airshow 2024។
សម្រាប់ពិធីចុះហត្ថលេខាលើកិច្ចសន្យានេះ ត្រូវបានធ្វើឡើងក្រោមវត្តមានប្រធានក្រុមហ៊ុន Vietjet បណ្ឌិត Nguyen Thi Phuong Thao និងនាយកប្រតិបត្តិក្រុមហ៊ុន លោក Christian Scherer ក្រុមហ៊ុនអាកាសចរណ៍ Airbus នៃ Commercial Aircraft Business។
យន្តហោះទាំងនោះ នឹងត្រូវបានដាក់ជំនួសយន្តហោះ A330-300 បច្ចុប្បន្នរបស់ក្រុមហ៊ុន Vietjet និងគាំទ្រផែនការយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការពង្រីកបណ្តាញហោះហើរអន្តរទ្វីបរបស់ខ្លួន។ការដាក់ឱ្យប្រើប្រាស់យន្តហោះ A330neo ទំនើប និងសន្សំសំចៃប្រេង កាត់បន្ថយការបំភាយឧស្ម័នឱ្យបានអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។
លោក Benoît de Saint-Exupéry អនុប្រធានប្រតិបត្តិផ្នែកលក់ ក្រុមហ៊ុន Airbus Commercial Aircraft មានប្រសាសន៍ថា “យើងពិតជារីករាយណាស់ ដែលបានចុះកិច្ចសន្យាបញ្ជាទិញយន្តហោះ ជាមួយនឹងក្រុមហ៊ុនដឹកជញ្ជូនដែលរីកចម្រើនលឿនបំផុតមួយរបស់អាស៊ី។ “
ហើយយន្តហោះនេះនឹងធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍អាចផ្តល់បទពិសោធន៍ហោះហើរដ៏ល្អបំផុតសម្រាប់អ្នកដំណើរ ហើយល្អបំផុតសម្រាកការដឹកជញ្ជូនអ្នកដំណើរបានកាន់តែច្រើន កាន់តែឆ្ងាយ និងក្នុងតម្លៃទាបសមរម្យ ខណៈពេលដែលកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងការបំភាយកាបូនផងដែរ៕