ស៊ែប៊ី៖ គ្រាប់រំសេវដែលផលិតដោយស៊ែប៊ី កំពុងកើនឡើងនិងទៅដល់ដៃរបស់យោធាអ៊ុយក្រែន។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានaljazeera នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៤។

ប្រភពដដែលបានទៀតថាការនាំចេញអាវុធរបស់ប្រទេសទៅកាន់បណ្តាប្រទេសលោកខាងលិចត្រូវបានប្រើប្រាស់ដោយអ្នកគាំទ្ររបស់ទីក្រុងគៀវដើម្បីផ្គត់ផ្គង់អ៊ុយក្រែនក្នុងជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី។

FT បាននិយាយថា ការនាំចេញគ្រាប់រំសេវរបស់ស៊ែប៊ី ដែលមានតម្លៃ ៨០០ លានអឺរ៉ូ ឬត្រូវជា៨៥៥ លានដុល្លារ បានទៅដល់អ៊ុយក្រែន តាមរយៈភាគីទីបី ។

ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា សព្វាវុធរបស់ប្រទេសនេះមានតម្លៃថោកជាងប្រទេសលោកខាងលិច ហើយឧស្សាហកម្មការពារជាតិរបស់វានៅតែមានសមត្ថភាពផលិតគ្រាប់រំសេវតាមស្តង់ដារសូវៀត ដែលនៅតែត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយយោធាអ៊ុយក្រែន។

ទោះបីជាយ់ាងណាក្តីលោកប្រធានាធិបតីរបស់ស៊ែប៊ីលោក Aleksandar Vucic មិនបានបញ្ជាក់ជាផ្លូវការថា ការនាំចេញអាវុធរបស់ប្រទេសលោកត្រូវបានបញ្ជូនទៅដល់ប្រទេសអ៊ុយក្រែននោះទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ