អាមេរិក៖ អ្នកនាំពាក្យរបស់សេតវិមាន លោក John Kirby បានលើកឡើងកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក នឹងប្រកាសពីកញ្ចប់ទណ្ឌកម្មដ៏ធំមួយ ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត សំដៅលើប្រទេសរុស្ស៊ី ជុំវិញការស្លាប់របស់មេដឹកនាំប្រឆាំងរុស្ស៊ី គឺ លោក Alexei Navalny ។

លោក Kirby បានលើកឡើងថា កញ្ចប់នេះនឹង “ធ្វើឱ្យប្រទេសរុស្ស៊ី ទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងចំពោះលោក Navalny” និងសម្រាប់សកម្មភាពរបស់ខ្លួន ដែលធ្វើសង្រ្គាមនៅអ៊ុយក្រែន ដោយលោក Kirby បានបញ្ជាក់ថា ដោយមិនផ្តល់ព័ត៌មានលម្អិត អំពីវិធានការដាក់ទណ្ឌកម្មនោះទេ ។


លោក Kirby បានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងដាក់សម្ពាធលើប្រទេសរុស្ស៊ី សម្រាប់ “តម្លាភាពពេញលេញ” អំពីរបៀបដែលលោក Navalny បានទទួលមរណភាព កាលពីថ្ងៃសុក្រសប្តាហ៍មុន ពោលគឺ ថ្ងៃទី១៦ ខែកុម្ភៈកន្លងទៅនេះ នៅឯអាណានិគមកាត់ទោសតំបន់អាកទិក ។ជុំវិញករណីនេះដែរ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានស្តីបន្ទោសទៅលើប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ។ សហរដ្ឋអាមេរិក បានចេញប្រកាសដាក់ទណ្ឌកម្មយ៉ាងខ្លាំងទាក់ទងនឹងការឈ្លានពានរបស់រុស្ស៊ី មកលើប្រទេសអ៊ុយក្រែនក្នុងឆ្នាំ២០២២ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ