ទ្រីប៉ូលី៖ អង្គការអន្តរជាតិទទួលបន្ទុកកិច្ចការធ្វើចំណាកស្រុក (IOM) ក្នុងថ្ងៃចន្ទទី២៨ ខែវិច្ឆិកានេះ បាន​បញ្ជាក់ថា ជនអន្តោប្រវេសន៍សរុបចំនួន ២០,៨៤២នាក់ត្រូវបានជួយសង្គ្រោះ និងបញ្ជូ​នត្រ​ឡប់​ទៅកាន់ប្រទេសលីប៊ីវិញនៅឆ្នាំ២០២២។

 ក្នុងនោះ អង្គការអន្តរជាតិទទួលបន្ទុកកិច្ចការធ្វើចំណាកស្រុក បានបញ្ជាក់ឱ្យដឹងដែរថា ជនចំណា​កស្រុក​​ដែលត្រូវបានជួយសង្គ្រោះ ក្នុងនោះមានបុរស ១៩,០​៧៥នា​ក់ ស្ត្រី ១,០៨៩នាក់ និងកុមារ ៦៧៨នាក់។ ចំណែកជនចំណាកស្រុក ៥១៤នាក់បានស្លាប់ និង ៨៦៥នាក់ផ្សេងទៀតបានបាត់​ខ្លួន​ពីឆ្នេរសមុទ្រលីប៊ី។ ក្នុងឆ្នាំ ២០២១ ជនចំណាកស្រុកខុសច្បាប់សរុបចំនួន ៣២,៤២៥នាក់ត្រូវបា​នជួ​យសង្គ្រោះ និងបញ្ជូនត្រឡប់ទៅកាន់ប្រទេសលីប៊ីវិញ។

 ប្រទេសលីប៊ីបានទទួលរងនូវបញ្ហាអសន្តិសុខ និងភាពចលាចលចាប់តាំងពីការដួលរលំនៃអតីតមេ​ដឹក​នាំ Muammar Gaddafi ក្នុងឆ្នាំ ២០១១ ដែលធ្វើឱ្យប្រទេសអាហ្រ្វិកខាងជើងមួយនេះ ក្លាយជាចំ​ណុចសំ​​ខាន់នៃការចាកចេញ សម្រាប់ជនចំណាកស្រុកខុសច្បាប់ ដែលចង់ឆ្ល​ងកាត់សមុទ្រ​មេ​ឌីទែរ៉ាណេឆ្ពោះទៅកាន់ទឹកដីអឺរ៉ុប ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ