បរទែស៖ កាលពីថ្ងៃអាទិត្យថា កប៉ាល់មួយដែលមានមនុស្សប្រហែល ៤០០ នាក់ ស្ថិតនៅលើនោះ បា​នអណ្តែតនៅចន្លោះប្រទេសក្រិចនិងម៉ាល់តា បន្ទាប់ពីមានការកើនឡើងយ៉ាងខ្លាំងនៃទូកជនចំណា​កស្រុកឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេពីអាហ្វ្រិកខាងជើង។

ក្នុងនោះពួកគេបានទទួលការហៅពីទូក ដែលបានចាកចេញពី Tobruk ក្នុងប្រទេសលីប៊ី ពេញមួយយប់ ហើយថាពួកគេបានជូនដំណឹងដល់អាជ្ញាធរ ប៉ុន្តែអាជ្ញាធរមិនទាន់បានបើកប្រតិបត្តិការជួយសង្គ្រោះរហូ​តមកដល់ពេលនេះទេ។ ជាងនេះទៅទៀត ទូកនេះឥឡូវស្ថិតនៅក្នុងតំបន់ស្វែងរក និងជួយសង្គ្រោះ Maltese (SAR)

មនុស្សនៅលើកប៉ាល់កំពុងភ័យស្លន់ស្លោ ដោយពួកគេជាច្រើននាក់ត្រូវការជំនួយផ្នែកសុខភាព។ ពួកគេ​បាននិយាយថា កប៉ាល់នោះអស់សាំង ហើយផ្នែកខាងក្រោមរបស់វាជោរជន់ដោយទឹក ខណៈដែ​លអ្ន​កបើ​កកប៉ាល់បានចាកចេញ ហើយគ្មាននរណាម្នាក់អាចកាច់ចង្កូតទូកបានទេ។ ជាមួយគ្នានេះ អង្គកា​រក្រៅរដ្ឋា​ភិបាលមួយទៀតឈ្មោះ Resqship របស់ប្រទេសអាឡឺម៉ង់ បាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មានជនចំណាកស្រុកចំនួន ២៣ នាក់ស្លាប់ក្នុងមួយយប់នៅសមុទ្រមេ​ឌីទែរ៉ា​ណេ​ ក្នុង​​ការលិចកប៉ាល់ដាច់ដោយឡែកមួយ។

គួររំលឹកថា កាលពីសប្តាហ៍មុន ជនចំណាកស្រុកចំនួន ៤៤០ នាក់ ត្រូវបានជួយសង្គ្រោះចេញពីប្រ​ទេសម៉ា​​ល់តា​ បន្ទាប់ពីប្រតិបត្តិការដ៏ស្មុគស្មាញរយៈពេល ១១ ម៉ោង នៅក្នុ​ង​សមុទ្រដែ​លមានព្យុះ​ដោយនាវា Geo Barents នៃអង្គការសប្បុរសធម៌ពេទ្យគ្មានព្រំដែន (ហៅកាត់ MSF) NR

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ