ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា សម្ដេច ចេញសេចក្តីសម្រេចថ្មី មន្ត្រីរាជការស៊ីវិលទាំងថ្នាក់ជាតិ និងក្រោមជាតិ រកឃើញពាក់ព័ន្ធគ្រឿងញៀន នឹងត្រូវដេញចេញពីក្របខណ្ឌ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។


សម្ដេចធិបតី ក៏ស្នើដល់ស្ថាប័នដែលមានមន្ត្រីរបស់ខ្លួន ត្រូវបណ្ដេញចេញពីក្របខណ្ឌជាមន្ត្រីរាជការ ត្រូវសហការចែករំលែកទិន្នន័យ(ព័ត៌មាន)ពាក់ព័ន្ធនឹងការ បណ្ដេញចេញនោះ ទៅក្រសួងមុខងារសាធារណៈ ដើម្បីបញ្ជៀសកុំឱ្យបុគ្គលរូបនោះ ដាក់ពាក្យទៅ បម្រើការងារនៅស្ថាប័នផ្សេងទៀតបាន។

សម្ដេចធិបតី បញ្ជាក់ថា ម៉ោងនេះរាជរដ្ឋាភិបាលត្រូវអនុវត្តច្បាប់លើបញ្ហាគ្រឿងញៀន គឺមិនត្រូវលើកលែងនោះទេ។ សម្ដេចធិបតី សង្ឃឹមថា ប្រមាណ១ ៥ឆ្នាំទៀតភាពរញ៉េរញ៉ៃនៃបញ្ហាគ្រឿងញៀននឹងបាត់ចេញអស់ពីប្រទេសកម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ