កូរ៉េខាងជើង ៖ កូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយមួយគ្រាប់ចេញពីតំបន់មួយនៅក្បែរ ទីក្រុងព្យុងយ៉ាង ឆ្ពោះទៅកាន់តំបន់សមុទ្រខាងកើត។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៣។

តាមនាយសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយមួយគ្រាប់ចេញពីតំបន់មួយនៅក្បែរ ទីក្រុងព្យុងយ៉ាង ឆ្ពោះទៅកាន់តំបន់សមុទ្រខាងកើត។ ព្រមពេលជាមួយគ្នា យោធាកូរ៉េខាងត្បូង ក៏បានបង្កើនការប្រុងជើងការខ្ពស់ផងដែរ និងកំពុងតាមដានស្ថានការណ៍ ក៏ដូចជាចែករំលែកព័ត៌មានពាក់ព័ន្ធនឹងការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង ជាមួយសហរដ្ឋអាមេរិក និងជប៉ុន។

គួរបញ្ជាក់ថា កូរ៉េខាងជើងកាលពីយប់ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ បានធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីមួយគ្រាប់ ដោយមីស៊ីលនេះត្រូវបានបាញ់ចេញពីតំបន់មួយស្ថិតនៅក្បែរទីក្រុងព្យុងយ៉ាង និងហោះបានចម្ងាយ ៥៧០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលទឹកសមុទ្រ។ ការធ្វើតេស្ដកាលពីថ្ងៃអាទិត្យទៀតសោត ធ្វើឡើងចំពេលកូរ៉េខាងជើង ប្រារព្ធខួបមរណភាពនៃឪពុករបស់លោក គីម ជុងអ៊ុន គឺលោក គីម ជុងអ៊ីល ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១១៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ