រុស្ស៊ី៖ ក្រុមមន្ត្រីក្នុងតំបន់បាននិយាយថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលជាបន្តបន្ទាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ទៅលើទីក្រុង Kharkov ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែន ដោយបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់បួននាក់រងរបួស និងខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើន។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៤។


អភិបាលក្រុង Ihor Terekhov បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា មនុស្សប្រមាណ៤នាក់រងរបួស ក្នុងនោះមានបំពង់បង្ហូរឧស្ម័នមួយត្រូវបានខូចខាត និងបង្អួចជាច្រើនត្រូវបានខូច។


អភិបាលតំបន់ Oleh Syniehubov បន្តទៀតថា កាំជ្រួចចំនួនប្រាំបីត្រូវបានបាញ់ទៅលើទីក្រុង ដែលជាគោលដៅរបស់រុស្ស៊ីក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ សហគមន៍មួយនៅភាគខាងជើងនៃទីក្រុងក៏ត្រូវបានវាយប្រហារផងដែរ។នៅក្រោយការវាយប្រហារ ការប្រកាសអាសន្នពីការវាយប្រហារតាមអាកាសនៅតែមាននៅទូទាំងប្រទេសអ៊ុយក្រែនទាំងមូល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ