ចិន៖ កងទ័ពប្រជាជនចិន ប្រកាសសមយុទ្ធ United Sharp Sword ចំពេលដែលចិនខឹងសម្បារចំពោះជំនួបរវាងប្រធានាធិបតីតៃវ៉ាន់ និងប្រធានសភាអាមេរិក។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានAljazeera នៅថ្ងៃទី៨ ខែ៤ ឆ្នាំ២០២៣។
ប្រទេសចិនបានចាប់ផ្តើមសមយុទ្ធយោធារយៈពេលបីថ្ងៃជុំវិញកោះតៃវ៉ាន់ចំពេលមានកំហឹងនៅទីក្រុងប៉េកាំងចំពោះកិច្ចប្រជុំរបស់ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen នៅរដ្ឋកាលីហ្វ័រញ៉ាជាមួយប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក Kevin McCarthy ។
កងទ័ពរំដោះប្រជាជន (PLA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយកាលពីថ្ងៃសៅរ៍ថាចិនដែលអះអាងថាតៃវ៉ាន់ជាកម្មសិទ្ធិរបស់ខ្លួន ហើយមិនបានច្រានចោលការប្រើប្រាស់កម្លាំងដើម្បីសម្រេចគោលបំណងរបស់ខ្លួននឹងធ្វើ "ការល្បាតត្រៀមប្រយុទ្ធ"ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមេសា។ សមយុទ្ធដែលមានឈ្មោះថា United Sharp Sword មានការធ្វើសមយុទ្ធនៅច្រកសមុទ្រតៃវ៉ាន់នៅភាគខាងជើង និងខាងត្បូងនៃកោះ ព្រមទាំងនៅក្នុងសមុទ្រ និងដែនអាកាសនៅភាគខាងកើត។
កងទ័ពរំដោះប្រជាជន បាននិយាយថា "នេះគឺជាការព្រមានដល់កម្លាំងដែលចង់បំបែក វាជាការឃុបឃិត និងការបង្កហេតុរបស់កងកម្លាំងខាងក្រៅ ហើយវាគឺជាសកម្មភាពចាំបាច់មួយដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី"។
លោកស្រីTsai បានជួបលោក McCarthy សកម្មភាពនេះបានធ្វើឱ្យទីក្រុងប៉េកាំងបានគំរាមសងសឹកសូម្បីតែមុនពេលកិច្ចប្រជុំបានកើតឡើង។ នាវាផ្ទុកយន្តហោះ Shandong ត្រូវបានគេប្រទះឃើញធ្វើដំណើរឆ្លងកាត់ដែនទឹកភាគអាគ្នេយ៍របស់កោះតៃវ៉ាន់ តាមផ្លូវឆ្ពោះទៅកាន់សមុទ្រប៉ាស៊ីហ្វិកខាងលិចជាច្រើនម៉ោង មុនពេលកិច្ចប្រជុំត្រូវបានគ្រោងទុកនៅថ្ងៃពុធ៕