កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀនបង្ហាញមុខករណីជួញដូរនិងកែច្នៃគ្រឿងញៀន និងសារធាតុគីមីផ្សំជិត ១០០គីឡូក្រាម
10 ខែ មុន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការបង្ហាញមុខករណីជួញដូរនិងកែច្នៃ គ្រឿងញៀន ឃាត់ខ្លួនជនល្មើស ៩នាក់ ជាជនជាតិ ចិន, វៀតណាម, និងខ្មែរ ក្នុងនោះមានស្រី២នាក់ ព្រមទាំងរឹបអូសបានគ្រឿងញៀន និងសារធាតុគីមីផ្សំ ប្រមាណជាជិត ១០០គីឡូក្រាម នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យទាំង៩នាក់ និងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕