ឥណ្ឌូនេស៊ី៖ កងទ័ពជើងទឹកឥណ្ឌូនេស៊ីបណ្តេញទូកឈើមួយដឹកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចេញពីដែនទឹករបស់ខ្លួន ខណៈដែលចំនួនជនភៀសខ្លួនដែលកំពុងកើនឡើងពីប្រទេសដែលហែកហួរដោយជម្លោះប្រឈមមុខនឹងការតវ៉ាពីជនជាតិដើមក្នុងស្រុក។ 

ឥណ្ឌូណេស៊ី មិនមែនជាប្រទេសហត្ថលេខីនៃអនុសញ្ញាស្តីពីជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិទេ ដូច្នេះមិនមានកាតព្វកិច្ចទទួលយកជនជាតិរ៉ូហ៊ីងយ៉ាឡើយ។ ប៉ុន្តែទោះជាយ៉ាងណា ដោយសារមនោសញ្ចេតនា ឥណ្ឌូនេស៊ីបានផ្តល់កន្លែងស្នាក់នៅបណ្ដោះអាសន្នដល់ពួកគេ។

អ្នកនាំពាក្យយោធាដដែលបាននិយាយថា ទូកឈើនេះត្រូវបានជួបប្រទះនៅក្នុងទឹកក្បែរកោះ Weh ក្បែរឆ្នេរសមុទ្រនៃខេត្ត Acehនៃកោះស៊ូម៉ាត្រា។ ខេត្ត Aceh ជាផ្នែកមួយនៃកោះស៊ូម៉ាត្រា ដែលបានមើលឃើញពីការកើនឡើងនៃចំនួនទូកជនភៀសខ្លួនមកសំចត ដែលភាគច្រើនដឹកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាមកពីប្រទេសបង់ក្លាដែសភាគខាងត្បូង។ ជនជាតិរ៉ូហ៊ីងយ៉ាមួយចំនួនធំបានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែសក្នុងឆ្នាំ ២០១៧ បន្ទាប់ពីការវាយប្រហារដោយយោធាទៅលើជនជាតិភាគតិចមូស្លីមដែលត្រូវបានធ្វើទុក្ខបុកម្នេញនៅក្នុងទឹកដីកំណើតរបស់ពួកគេនៃប្រទេសមីយ៉ាន់ម៉ា។

ដោយសារតែមានលំហូរកើនឡើងយ៉ាងខ្លាំងនៃជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលកំពុងចាកចេញពីជំរុំចង្អៀតក្នុងប្រទេសបង់ក្លាដែស ឥណ្ឌូណេស៊ីបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យជួយ និងពង្រឹងការល្បាតដែនទឹករបស់ខ្លួន។ យោងតាមទិន្នន័យពីទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNCHR) បានឱ្យដឹងថា ជនជាតិរ៉ូហ៊ីងយ៉ាជាង 1,500 នាក់បានភៀសខ្លួននៅប្រទេសឥណ្ឌូនេស៊ីចាប់តាំងពីខែវិច្ឆិកាមក ដោយប្រឈមមុខនឹងការខឹងសម្បារចំពោះចំនួនទូកដែលបានមកដល់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ