ឥណ្ឌា៖មនុស្សចំនួន៣៥នាក់បានស្លាប់ បន្ទាប់ពីធ្លាក់ចូលអណ្តូងជម្រៅជិត១២ម៉ែត្រ ខណៈពេលកំពុងថ្វាយបង្គំព្រះនៅវិហារមួយកន្លែងក្នុងទីក្រុង Indore នៃរដ្ឋ Madhya Pradesh ភាគកណ្តាលប្រទេសឥណ្ឌា។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

ស្របពេលជាមួយគ្នានោះ មនុស្សចំនួន១៤នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ ខណៈមនុស្សម្នាក់នៅតែបាត់ខ្លួន។ប៉ូលិសនិយាយថា ជនរងគ្រោះកំពុងឈរលើផ្ទាំងបេតុងដែលយកទៅគ្របអណ្ដូង ពេលវាបាក់ដោយសារផ្ទុកលើសទម្ងន់។ឧប្បត្តិហេតុនេះ កើតឡើងកាលពីថ្ងៃព្រហស្បតិ៍ទី៣០ខែមីនា ក្នុងអំឡុងពិធីបួងសួងដែលរៀបចំនៅព្រះវិហារ Beleshwar Mahadev Jhulelal អំឡុងពិធីបុណ្យហិណ្ឌូ Ram Navami។


មន្ត្រីជាន់ខ្ពស់ឈ្មោះ Illayaraja T បានប្រាប់បណ្តាញព័ត៌មាន ANI ថា មនុស្សចំនួន១៨នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីជួយសង្គ្រោះ ហើយពេលនេះ មនុស្ស២នាក់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ។ លោកបន្ថែមថា ប្រតិបត្តិការស្វែងរកមនុស្សនៅតែបន្ត។ទន្ទឹមនោះ លោក Modi បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ ហើយក៏បានប្រកាសផ្តល់សំណងជាទឹកប្រាក់ចំនួន ២០០០០០ រូពីសម្រាប់ពួកគេផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ