មនុស្សយ៉ាងតិច២០នាក់ រងការព្យាយាមប៉ុនប៉ងសម្លាប់ អំឡុងកំពុងប្រារព្ធពិធីបុណ្យរំដោះទាសភាពJuneteenthក្នុងរដ្ឋ Illinois សហរដ្ឋអាម៉េរិក
អាមេរិក៖ ពលរដ្ឋរស់នៅក្នុងទីប្រជុំជន Willowbrook នៃរដ្ឋ Illinois សហរដ្ឋអាម៉េរិក បាននាំគ្នាអះអាងពីទិដ្ឋភា ពចលាចលមួយភ្លាមៗ នៅម៉ោងប្រមាណជា ១២៖៣០នាទីយប់ រំលងអធ្រាត្រថ្ងៃអាទិត្យចុងសប្តាហ៍ នេះ ស្របពេលក្រុមមន្ត្រីនគរបាល និងភ្នាក់ងារពន្លត់អគ្គីភ័យ រួមទាំងក្រុមការងារជួយសង្គ្រោះ ជាច្រើន នាក់ បានឆ្លើយតបភ្លាមៗនៅឯចំណតរថយន្ត បន្ទាប់ពីមនុស្សយ៉ាងតិច ២០ នាក់ទទួលរងការព្យាយាម ប៉ុនប៉ងសម្លាប់ អំឡុងកំពុងប្រារព្ធពិធីបុណ្យរំដោះទាសភាពJuneteenth ។
អ្នកស្រុកនៅទីនោះ បាននាំគ្នានិយាយថា ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋបានមកជួបជុំគ្នាដោយស្ម័គ្រចិត្ត នៅឯចំណតរថយន្ត ដើម្បីអបអរទីវារំដោះទាសភាព Juneteenth) និងថ្ងៃទីបួនកក្កដា។ ជាមួយគ្នានេះ នៅមុនករណីបាញ់ប្រហារកើតឡើង សាក្សីម្នាក់ក៏បាននិយាយគ្នាជាមួយមន្ត្រីនគរបាលផងដែរ ដោយបារម្ភអំពីបញ្ហាអាក្រក់ជាយថាហេតុណាមួយ ។
អភិបាលរងតំបន់DuPage នៃរដ្ឋ Illinois លោក Eric Swanson បានលើកឡើងថា អាជ្ញាធរក្នុងតំបន់ កំពុងបើប្រតិបត្តិការស៊ើបអង្កេតទៅលើមូលហេតុពិតប្រាកដនៅពីក្រោយការបាញ់ប្រហារអំឡុងពិធីបុណ្យនេះ ។ លោកក៏បានបញ្ជាក់បន្ថែមទៀតថា អាជ្ញាធរ ក៏កំពុងព្យាយាមស្វែងរកជនដៃដល់ដែល មានពាក់ព័ន្ធនឹងហេតុការណ៍បាញ់ប្រហារនេះផងដែរ ។
ក្នុងហេតុការណ៍បាញ់ប្រហារនេះ បានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង២២នាក់ផ្សេងទៀតទទួ លរងរបួស ។ពិធីបុណ្យ Juneteenth គឺជាទិវាឈប់សម្រាករបស់សហព័ន្ធក្នុងទឹកដីសហរដ្ឋអាម៉េរិក ដោយពិធីបុណ្យនេះ បានរំលឹកចំពោះការរំដោះជនជាតិអាមេរិកាំងស្បែកខ្មៅឱ្យមា នសេរីភាពពីកា រធ្វើជាទាសករ៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង