ប្រេស៊ីល ៖ ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ឆ្នេរនៃភាគអាគ្នេយ៍នៃប្រទេសប្រេស៊ីល បានបណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដី ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៤ នាក់ និងធ្វើឱ្យមនុស្សរាប់រយនាក់ផ្សេងទៀតត្រូវបានជម្លៀសចេញ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យ ដោយដកស្រង់សម្តីរបស់អាជ្ញាធរក្នុងតំបន់។

បុគ្គលិកជួយសង្រ្គោះបន្តស្វែងរកជនរងគ្រោះ តភ្ជាប់សហគមន៍ឡើងវិញ និងសម្រួលផ្លូវថ្នល់ ដែលផ្លូវខ្លះនៅតែត្រូវបានបិទ ដោយនាំអោយជាប់គាំងដល់អ្នកទេសចររាប់មិនអស់ដែលធ្វើដំណើរសម្រាប់ការប្រារព្ធពិធីបុណ្យ Carnival របស់ប្រទេសប្រេស៊ីល។

រដ្ឋាភិបាលរដ្ឋ Sao Paulo បានបញ្ជាក់ពីនៃអ្នកស្លាប់ចំនួន ១៩ នាក់ និងមនុស្សចំនួន ៥៦៦ នាក់ ត្រូវបានផ្លាស់ទីលំនៅ ឬគ្មានផ្ទះសម្បែង បន្ទាប់ពីភ្លៀងធ្លាក់លើសពី ៦០០ មីលីម៉ែត្រ (ប្រហែល ២៣,៦២ អ៊ីញ) បានវាយលុកឆ្នេរសមុទ្រនៃរដ្ឋអ្នកមានបំផុតរបស់ប្រទេសប្រេស៊ីល។


ការព្យាករណ៍អាកាសធាតុបង្ហាញថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តនៅតំបន់ឆ្នេរសមុទ្រ Sao Paulo ដែលជាកត្តាកំពុងប្រឈមនឹងក្រុមអ្នកជួយសង្គ្រោះ និងបង្កើនការរំពឹងទុកនៃចំនួនអ្នកស្លាប់កាន់តែកើនខ្ពស់។

រដ្ឋាភិបាលសហព័ន្ធបានកំណត់លើការចល័តក្រសួងមួយចំនួនដើម្បីជួយជនរងគ្រោះ ដោយធ្វើការស្តារហេដ្ឋារចនាសម្ព័ន្ធ និងចាប់ផ្តើមការងារកសាងឡើងវិញ។ រដ្ឋ Sao Paulo បានប្រកាសពីស្ថានភាពនៃគ្រោះមហន្តរាយរយៈពេល ១៨០ ថ្ងៃសម្រាប់ទីក្រុងចំនួន ៦ បន្ទាប់ពីអ្វីដែលអ្នកជំនាញបានពិពណ៌នាថា ជាព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមក។


ជាងនេះទៅទៀត ប្រតិបត្តិការនៅកំពង់ផែ Santos ដែលជាកំពង់ផែដ៏ធំបំផុតរបស់អាមេរិកឡាទីន ត្រូវបានរំខានចំពេលមានខ្យល់បក់ខ្លាំងជាង ៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង (ប្រហែល ៣៤,១៨ ម៉ាយល៍ ក្នុងមួយម៉ោង) និងរលកកម្ពស់ជាងមួយម៉ែត្រកាលពីថ្ងៃសៅរ៍ នេះបើយោងតាមសារព័ត៌មានក្នុងស្រុកមួយ។

គួររំលឹកថា ប្រធានាធិបតី លោក Luiz Inacio Lula da Silva បាននិយាយនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកថា លោកនឹងទៅទស្សនាតំបន់ដែលរងផលប៉ះពាល់សំខាន់ៗនៅថ្ងៃចន្ទនេះ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ