ប្រេស៊ីល៖ អាជ្ញាធរប្រេស៊ីលបាននិយាយកាលពីថ្ងៃអាទិត្យថា មានករណី​ភ្លៀងធ្លាក់​យ៉ាង​គំ​ហុកនៅភាគឦសានប្រទេសប្រេស៊ីល បានបណ្តាលឲ្យមនុស្សយ៉ាងតិច ៤៤​នាក់ស្លាប់ និងរាប់សិបនាក់បាត់ខ្លួន ខណៈក្រុមអ្នកជួយសង្គ្រោះ​ចុះទៅទីកន្លែងកើ​តហេ​​តុភ្លាមៗ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត។ នេះបើតាមការចេញផ្សាយដោ​យ​សារ​ព័ត៌​មាន Aljazeera នៅថ្ងៃទី៣០ខែ ឧសភា ឆ្នាំ២០២២។

 

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ លោក Daniel Ferreira បានប្រាប់សន្និសីទសារព័ត៌​មាន​​ឱ្យដឹងថា នៅ​ទីក្រុង Recife រដ្ឋធានីនៃរដ្ឋ Pernambuco ភាគឦសានមាន អ្នកស្លា​ប់​ចំ​នួ​ន៤៤ នាក់ និងបាត់ខ្លួន ៥៦ នាក់ របួស ២៥ នាក់ ហើយមនុស្សជិត៤ពាន់ នាក់​កំពុ​​ងជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព ខណៈ ៥៣៣បាត់បង់ផ្ទះសម្បែ​ងទាំ​ងស្រុ​ង​។

 

សូមបញ្ជាក់ថា នេះជាគ្រោះមហន្តរាយនេះ រអិលបាក់ដី និងទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតមួយ នៅក្នុងប្រទេសប្រេស៊ីល នៅក្នុងឆ្នាំ២០២២។កាលពីឆ្នាំមុន ប្រជាជនប្រេស៊ីលរាប់រយ​នាក់​បានស្លា​ប់នៅក្នុងគ្រោះទឹកជំនន់ ផងដែរដោយមនុស្សជាង២៣០​នាក់ត្រូវបានស្លាប់​នៅក្នុងទីក្រុង Petropolis SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ