ប្រេស៊ីល៖ ចំនួនភ្លើងឆេះព្រៃនៅតំបន់ Amazon របស់ប្រទេសប្រេស៊ីលបានកើនឡើងដល់កម្រិតខ្ពស់រយៈពេលជិត១៥ ឆ្នាំ ក្នុងសប្តាហ៍នេះ។ នេះបើយោងតាមតួលេខផ្លូវការដែលបានផ្តល់ការព្រមានចុងក្រោយបំផុតស្តីពីការបំផ្លិចបំផ្លាញនេះ។

យោងតាមទីភ្នាក់ងារអវកាសប្រេស៊ីល INPE បានឱ្យដឹងថា ការត្រួតពិនិត្យតាមរយៈផ្កាយរណប បានរកឃើញភ្លើងចំនួន ៣,៣៥៨ នៅថ្ងៃច័ន្ទ ទី២២ ខែសីហា ដែលជាចំនួនខ្ពស់ បំផុតសម្រាប់រយៈពេល២៤ ម៉ោងចាប់តាំងពីខែកញ្ញា ឆ្នាំ ២០០៧ ។

 

ចំនួននេះគឺជាធំទំហំធំជិតបីដង  នៃភ្លើងឆេះដែលធ្លាប់កើតមាន នៅថ្ងៃទី១០ ខែសីហាឆ្នាំ ២០១៩-ភា គខាងជើងរដ្ឋប៉ារ៉ា។បន្ទាប់មក ភ្លើងបានបញ្ជូនផ្សែងពណ៌ប្រផេះយ៉ាង ក្រាស់ ពេញផ្លូវទៅកាន់ទីក្រុង Sao Paulo ដែលមានចំងាយប្រហែល ២,៥00 គីឡូម៉ែត្រ ហើយ បានបង្កឱ្យមានការរិះគន់ជាសកលជុំវិញរូបភាពនៃធនធានដ៏សំខាន់បំផុតមួយរបស់ផែនដីដែលកំពុងឆេះ។

លោក Alberto Setzer ប្រធានកម្មវិធីត្រួតពិនិត្យអគ្គីភ័យ និយាយថា ភ្លើងឆេះ Amazon ភាគច្រើនបណ្តាលមកពីកសិករខុសច្បាប់ អ្នកចិញ្ចឹមសត្វ និងអ្នក ឈូសឆាយដី និងដុតដើមឈើ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ