ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃកិច្ចប្រជុំឧត្តមន្រ្តីការងារអាស៊ានលើកទី១៦ (16th SLOM) កិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ានបូកបី លើកទី១៨ (ចិន ជប៉ុន និងកូរ៉េខាងត្បូង) និងកិច្ចប្រជុំពិសេសនៃឧត្តមមន្រ្តីការងារអាស៊ាន-អង្គការអន្តរជាតិខាងការងារ (SLOM-ILO) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ។ 

កិច្ចប្រជុំនេះត្រូវបានរៀបចំដោយប្រទេសឥណ្ឌូណេស៊ី ក្នុងអណត្តិជាប្រធានប្តូវេន នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការងារអាស៊ានក្នុងអាណត្តិឆ្នាំ២០២០-២០២២។ កិច្ចប្រជុំនេះទទួលបានការចូលរួមពីតំណាងឧត្តមមន្ត្រីការងារនៃរដ្ឋសមាជិកអាស៊ាន ឧត្តមមន្រ្តីការងារប្រទេសបូកបី អគ្គលេខាធិការរងអាស៊ានទទួលបន្តុកសហគមន៍សង្គម-វប្បធម៌អាស៊ាន និងមន្ត្រីលេខាធិការរដ្ឋានអាស៊ាន។

កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាព នៃលទ្ធផលការងារ និងការអនុវត្តសកម្មភាពនានាដែលស្ថិតក្រោមវិស័យការងារអាស៊ាន ដែលបានអនុវត្តក្នុងរយៈពេល៥ឆ្នាំកន្លងមក (២០១៦-២០២០)។ ជាមួយគ្នានេះ កិច្ចប្រជុំក៏បាន ពិភាក្សាលើទិសដៅអនុវត្តបន្ត និងឯកសារសំខាន់ៗចំនួន៩ ដើម្បីដាក់ជូនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការងារអាស៊ានលើកទី២៦ ដើម្បីពិនិត្យ និងអនុម័ត នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ស្អែកនេះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ