អ្នកដំណើរទាំង៣៦៧នាក់ ត្រូវបានជម្លៀសចេញពីយន្តហោះ Japan Airlines ដែលរងការឆាបឆេះ ពេលចុះចតនៅព្រលានយន្តហោះ Tokyo Haneda ប្រទេសជប៉ុន
1 ឆ្នាំ មុន
ជប៉ុន៖ យោងតាមក្រុមហ៊ុន Japan Airlines បានឲ្យដឹងថា ជើងហោះហើរលេខ ៥១៦ ដែលធ្វើដំណើរពីអាកាសយានដ្ឋាន New Chitose ទៅកាន់អាកាសយានដ្ឋាន Haneda បានបុកជាមួយយន្តហោះរបស់ឆ្មាំសមុទ្រជប៉ុន បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋាន Haneda បណ្ដាលឲ្យយន្តហោះរបស់ក្រុមហ៊ុនមួយនេះកំពុងឆេះ ខណៈអ្នកដំណើរប្រមាណ ៣៦៧ នាក់ក៏ត្រូវបានណែនាំឲ្យជម្លៀសចេញផងដែរ ។
យោងតាមក្រុមហ៊ុន Japan Airlines បានឲ្យដឹងថា យន្តហោះដែលកំពុងឆេះនេះ គឺចាកចេញពីព្រលានយន្តហោះ New Chitose នៅម៉ោង ៤ រសៀល និងចុះចតនៅអាកាសយានដ្ឋាន Haneda នៅវេលាម៉ោង ៥ និង ៤០ នាទីល្ងាចថ្ងៃទី២ ខែមករានេះ ខណៈខាងក្រុមហ៊ុនកំពុងវាយតម្លៃការខូចខាត ៕