ភ្នំពេញ៖ស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ស្អែកនេះ នឹងបញ្ជូនសំណុំរឿង អភិបាលរងក្រុងបូកគោ លោក គឹម បញ្ញា ទៅតុលាការពាក់ពន្ធ័ករណីហឹង្សារលើភរិយារបស់ខ្លួន

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត នាថ្ងៃទី១៦ មេសា នេះ «អំពើហឹង្សារមិនមែនជាដំណោះស្រាយ ដើម្បីបញ្ចប់បញ្ហាក្នុងគ្រួសារនោះទេប្អូន ទោះបីយើងជាមន្ត្រីរាជការដូចគ្នា បងត្រូវតែអនុវត្តតាមផ្លូវច្បាប់។ នៅវេលាថ្ងៃស្អែកយើងនឹងបញ្ជូនសំណុំរឿងរបស់លោក គឹម បញ្ញា ទៅតុលាការពាក់ពន្ធ័ករណីហឹង្សារលើភរិយាកន្លងមក»។


គួរជម្រាបថា គណនី Facebook មួយឈ្មោះ Ah Leak បានបង្ហោះថា ខ្លួនត្រូវបានប្ដីដែលមានតួនាទីជាអភិបាលរងក្រុងបូកគោ ខេត្តកំពត ប្រើប្រាស់អំពើហង្សាម្ដងហើយម្ដងទៀត ទាំងដែលប្ដីធ្លាប់បានធ្វើកិច្ចសន្យាបញ្ឈប់ការ ប្រើប្រាស់អំពើហិង្សាលើរូបនាង។


ម្ចាស់គណនីដដែល បានរៀបរាប់យ៉ាងដូច្នេះថា «នាងខ្ញុំ ឈ្មោះ ម៉ាត់លក្ខិណា ដែលមានស្វាមី ឈ្មោះ គឹម បញ្ញា ដែលមានតួនាទីរាល់ថ្ងៃ ជាអភិបាលរងក្រុងបូកគោ ខេត្តកំពត នាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពី២០១៩ ដែលនៅក្នុងអំឡុងពេលរួមរស់ នៅជាមួយគាត់នាងខ្ញុំ មិនដែលបានទទួលការស្រលាញ់ មានតែការឈឺចាប់ទាំងរាងកាយ នឹងផ្លូវចិត្ត គាត់បានប្រើអំពើហិង្សា ដាក់នាងខ្ញុំម្តងហើយម្តងទៀត ទាំងដែលគាត់ធ្លាប់ធ្វើកិច្ចសន្យា ថាគាត់ឈប់ប្រើអំពើហឹង្សា ដាក់នាងខ្ញុំទៀតហើយ តែគាត់នៅតែបន្តវាយដំរូបនាងខ្ញុំ មករហូតរហូតមកដល់ពេលនេះ នាងខ្ញុំឆ្អែត នឹងទង្វើដែលគាត់បានធ្វើមកកាន់នាងខ្ញុំនឹងអស់ការទ្រាំបន្តទៀត ទើបនាងខ្ញុំបង្ហោះរូបនឹង video ទាំងនេះដើម្បីឲ្យបងប្អូននឹងមហាជនជួយរកយុតិ្តធម៌មកលើរូបនាងខ្ញុំ ផងសូមបងប្អូនជួយគិតមើលថា តើទង្វើហិង្សាបែបនេះវាសំនឹងជាអ្នកដឹកនាំទេ (អភិបាលរងក្រុងបូកគោ)»៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ