ម៉ាឡេស៊ី៖ ជនរងគ្រោះដោយទឹកជំនន់ប្រមាណជិត៣,៥០០នាក់ ត្រូវបានដាក់ឲ្យស្នាក់នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះបណ្តោះអាសន្ននៅទូទាំងរដ្ឋJohorនៃប្រទេសម៉ាឡេស៉ី នៅថ្ងៃពុធនេះ ខណៈភ្លៀងធ្លាក់ខ្លាំងនៅតែបន្តវាយលុកផ្នែកខ្លះនៃរដ្ឋមួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានBBC នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិម៉ាឡេស៊ី (NADMA) បានឲ្យដឹងថា រដ្ឋចូហូរ បានកត់ត្រា ជ នរងគ្រោះ ដោយទឹកជំនន់ចំនួន៣,៤៨២នាក់ គិតត្រឹមម៉ោង៦ព្រឹកថ្ងៃពុធ (ម៉ោងក្នុងតំបន់) ឥឡូវនេះ  មានមជ្ឈមណ្ឌលសង្គ្រោះចំនួន៣៥ កំពុងដំណើរការនៅក្នុងរដ្ឋចូហូរ។ ស្រុកសេហ្កាម៉ាត (Segamat) រងផលប៉ះពាល់ខ្លាំងជាងគេ ដោយមានប្រជាជនចំនួន១,៣៩២នាក់ រស់នៅក្នុងមណ្ឌលស ង្គ្រោះចំនួ ន១៣។


នាយកដ្ឋានឧតុនិយមម៉ាឡេស៊ី (MetMalaysia) បានព្យាករណ៍នៅព្រឹកថ្ងៃពុធនេះថា នឹងមានភ្លៀងធ្លា ក់ខ្លាំងជាបន្តបន្ទាប់នៅក្នុងទីរដ្ឋចូហូរ រយៈពេលពេញមួយថ្ងៃ ព្រមជាមួយនិងការព្រមាន ពីភ្លៀងធ្លាក់ ខ្លាំងនៅក្នុងស្រុកមួយចំនួននៃរដ្ឋនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ