រុស្ស៊ី៖ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពាររុស្ស៊ី បាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា “នៅយប់ថ្ងៃទី២០ ឈានចូលថ្ងៃ​ទី២១ ខែកញ្ញា របបក្រុងគៀវ បានប៉ុនប៉ង អនុវត្តការវាយប្រហារ ភេរវកម្មដោយប្រើយន្តហោះគ្មាន មនុស្សបើកប្រភេទយន្តហោះ ប្រឆាំងនឹងគ្រឿងបរិក្ខារនៅលើទឹកដីនៃសហព័ន្ធរុស្ស៊ី ប៉ុន្តែត្រូវបានរារាំង” ។

“ប្រព័ន្ធការពារដែន អាកាសបានបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ១៩ គ្រឿងនៅលើទឹកនៃសមុទ្រខ្មៅ និងទឹកដីនៃសាធារណរដ្ឋគ្រីមៀ” ។

 

 ក្រសួងបានបន្ថែមថា ការការពារដែនអាកាសក៏បានបំផ្លាញយន្តហោះគ្មានមនុស្សបើកចំនួន ៣ គ្រឿងនៅក្នុងតំបន់ផ្សេងទៀតរបស់រុស្ស៊ីផងដែរ “គឺនៅលើទឹកដីនៃតំបន់ Kursk តំបន់ Belgorod និង Oryol”

 

អភិបាលក្រុង Sevastopol លោក Mikhail Razvozhaev បាននិយាយនៅលើ Telegram ថា សេវាកម្មទាំងអស់ត្រូវបានប្រកាសអាសន្ននៅក្នុងទីក្រុង ដោយបន្ថែមថាស្ថានភាពដែនអាកាសត្រូវបានត្រួតពិនិត្យ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ