កូរ៉េខាងត្បូងសម្រេចផ្តល់សេវាព្យបាលបញ្ហាផ្លូវចិត្ត ទៅកាន់គ្រូបង្រៀនទូទាំងប្រទេសដោយមិនគិតថ្លៃ ក្រោយករណីមានការធ្វើអត្តឃាត១៥ករណី
កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានអនុម័តកញ្ចប់ថវិកាចំនួន ១០ពាន់លានវ៉ុន (៧,៥ លានដុល្លា រអាមេរិក) ដើម្បីប្រើប្រាស់ក្នុងការផ្តល់សេវាព្យាបាលជំងឺផ្លូវចិត្តដោយមិនគិតថ្ងៃ ទៅកាន់ក្រុមគ្រូបង្រៀ ននៅទូទាំងប្រទេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៩ ខែកញ្ញានេះ។
សេចក្តីសម្រេចខាងលើនេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងករណីធ្វើអត្តឃាតក្នុងចំណោមគ្រូបង្រៀន ដែលបានបន្តកើនឡើងគួរឲ្យព្រួយបារម្ភក្នុងរយៈពេលថ្មីៗនេះ។
បើតាមក្រសួងសុខាភិបាល និងសុខុមាលភាពកូរ៉េខាងត្បូងបានបញ្ជាក់ថា នៅក្នុងការអនុវត្តគម្រោងខា ងលើនេះគឺក្រុមគ្រូបង្រៀនទាំងអស់ត្រូវបានលើកទឹកចិត្តឲ្យមកធ្វើតេស្តរកស្វែងរកបញ្ហាផ្លូវចិត្តដោយមិនគិតថ្លៃ ហើយបើក្នុងករណីដែលពួកគាត់តេស្តវិជ្ជមាននោះគឺពួក គាត់នឹងត្រូវទទួលបានការព្យា បា លដោយមិនគិតថ្លៃបន្ថែមទៀត រហូតដល់បញ្ហាផ្លូវចិត្តរបស់គាត់ត្រូវបានព្យាបាលឲ្យជាសះស្បើយ ១០០%។
គួរបញ្ជាក់ជូនថា នៅក្នុងឆ្នាំ ២០២៣នេះ ករណីគ្រូបង្រៀនធ្វើអត្តឃាតនៅក្នុងប្រទេសកូរ៉េខាងត្បូ ងបា នកើតមានចំនួន ១៥ករណី ខណៈមានការសិក្សាមួយបានបង្ហាញថា គ្រូបង្រៀនកូរ៉េខាងត្បូងភាគច្រើ នធ្លាប់ទៅរកសេវាព្យាបាលបញ្ហាផ្លូវចិត្ត ហើយបញ្ហាផ្លូវចិត្តនោះទៀតសោធ គឺបានកើតឡើងដោ យសារតែសម្ពាធការងារ និងតវ៉ាផ្សេងៗពីសំណាក់ឪពុកម្តាយរបស់កូនសិស្ស៕SP