រដ្ឋបាលខណ្ឌ៧មករា បានបញ្ជាក់តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួនថា ប្រសិនបើមានអាជីវករដែលលក់ដូរនៅក្នុងផ្សារអូរឫស្សីណាម្នាក់មិនព្រមទៅយកសំណាកដើម្បីតេស្តរកមេរោគកូវីដ-១៩នោះទេ អាជ្ញាធរនឹងមិនអនុញ្ញាតឲ្យចូលលក់ដូរ នៅពេលផ្សារបើកដំណើរការឡើងវិញនោះទេ។

ទន្ទឹមនឹងនេះដែរ រដ្ឋបាលខណ្ឌ៧មករា ក៏បានណែនាំឲ្យអាជីវករនៅផ្សារអូរឫស្សីទាំងអស់អញ្ជើញទៅយកសំណាករកជំងឺកូវីដ-១៩ នៅវិទ្យាល័យបាក់ទូកឲ្យបានគ្រប់ៗគ្នា ដោយត្រូវបញ្ជាក់ពីអាស័យដ្ឋានបច្ចុប្បន្នដែលខ្លួនកំពុងរស់នៅ។

សូមបញ្ជាក់ដែរថា អាជ្ញាធររាជធានីភ្នំពេញបានសម្រេចបិទផ្សារអូរឫស្សីជាបណ្ដោះអាសន្នរយៈពេល២សប្ដាហ៍ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ក្រោយពីផ្សារនេះបានរកឃើញអ្នកឆ្លងកូវីដ-១៩មួយចំនួន ដែលជាអាជីវករលក់ដូរ និងសន្តិសុខយាមផ្សារ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ