រុស្ស៊ី៖ ប្រធានាធិបតី ពូទីន បានជួបជាមួយលោក គីម ជុងអ៊ុនមេដឹកនាំកូរ៉េខាងជើងហើយ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅឯមូលដ្ឋាន វ៉ូស្តូឆ្នី ខូស្មូដ្រូម (Vostochny Cosmodrome) នៃតំបន់ Amur Region ភាគខាងកើតប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RTនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ច របស់លោក គីម ជុងអ៊ុន ទៅកាន់ប្រទេសរុស្ស៊ី បន្ទាប់ពីចាកចេញពីទីក្រុងព្យុងយ៉ាងតាមរថភ្លើងពាសដែកកាលពីថ្ងៃអាទិត្យ ហើយនេះគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងរបស់មេដឹកនាំកូរ៉េខាងជើងរូបនេះ ចាប់តាំងពីឆ្នាំ ២០១៩ មក៕