ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំងលោកស្រី មិថុនា ភូថង ជាអភិបាល នៃគណៈអភិបាលខេត្តកោះកុង សម្រាប់អាណត្តិថ្មី។នេះបើតាមព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។
ក្នុងព្រះរាជក្រឹត្យ ទទួលបាននៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានគូសបញ្ជាក់ដែរថា ការត្រាស់បង្គាប់តែងតាំងលោកស្រី មិថុនា ភូថង ជាអភិបាលខេត្តកោះកុងអាណត្តិថ្មីនេះ មានការទូលថ្វាយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ៕