ម៉ាឡេស៊ី៖ ប្រជាពលរដ្ឋ ម៉ាឡេស៊ីប្រមាណជា ២៧,០០០នាក់ត្រូវបានគេជន្លៀសចេញពីរដ្ឋចូហូ រដ្ឋប៉ា​ហំាង និងរដ្ឋមេឡាកា ដោយសារតែលំនៅដ្ឋានរបស់ពួកគេរងការលិចលង់ដោ​យសារតែ​ទឹកជំន​ន់បង្កមកពីភ្លៀងធ្លាក់ខ្លំាងកាលពីប៉ុន្មានថ្ងៃមុន នៅក្នុងតំបន់ភាគឦសានប្រទេស។

 

ទីភ្នាក់ងារសារព័ត៌មានBernamaបានឱ្យដឹងថា រដ្ឋចូហូ គឺជារដ្ឋមួយដែលរងគ្រោះខ្លំា​ងជាងប​ណ្តារដ្ឋ​ដទៃទៀតនៅក្នុងប្រទេស ដោយហេតុថា រដ្ឋមួយនេះមានប្រជាព​លរដ្ឋប្រមា​ណជា២៥,០​០០នាក់ កំពុងតែស្វះស្វែងរកជម្រកជាបណ្តោះអាសន្នសិនកាលពីព្រឹកថ្ងៃព្រហស្បតិ៍ បើប្រៀបកាលពីរាត្រីថ្ងៃពុធ មានមនុស្សប្រមាណជា ៩,១៦២នាក់ ត្រូវគេជន្លៀសចេញពីភូមិដ្ឋានរបស់ខ្លួន។

 បើតាមសេចក្តីថ្លែងការណ៍ចេញពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់រដ្ឋចូហូ បានលើកឡើ​ងថា នៅក្នុងស្រុកសេម៉ាណាត់ រងគ្រោះខ្លំាង ព្រោះថា មានក្រុមគ្រួសារប្រមាណជា ២,០៥០គ្រួសា​របានរងគ្រោះ​ ខណៈមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់មានត្រឹមតែ ៥៥ទីតំាងប៉ុណ្ណោះ​នៅពាស​ពេញរដ្ឋចូហូ។

 នៅក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋចូហូ ដដែលបានលើកឡើងបន្ថែមទៀតថា មានស្រុកចំនួន១០ បានរងគ្រោះចេញពីទឹកជំនន់ ក្នុងនោះប៉ះពាល់ដល់មនុស្សរាយប្រមាណជា ២៥,០០០នាក់កំពុងតែ​ត្រូវគេជន្លៀសចេញក្នុងរដូវកាលម៉ូសុង ខណៈតួលេខបានកើនឡើងដល់ទៅ៤ដង បើប្រៀបធៀបកាលពី២០ម៉ោងមុននេះ។

 

សូមបញ្ជាក់ថា គ្រោះទឹកជំនន់ គឺជាបាតុភូតប្រចំាឆ្នំាមួយនៅក្នុងប្រទេសម៉ាឡេស៊ី ដោយសារតែរងឥទ្ធិពលចេញពីរដូវម៉ូសុងភាគឦសានប្រទេស បង្កឱ្យមានទឹកភ្លៀងបង្អុរជោគជំាខ្លំាងចាប់ពីខែ វិច្ឆិកា រហូតដល់ខែមីនា នៃឆ្នំានីមួយៗ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ