ឧទ្ធម្ភាគចក្រ២គ្រឿងបុកគ្នានៅក្នុងរដ្ឋQueensland ភាគខាងកើតប្រទេស បណ្តាលឱ្យមនុស្ស៤នាក់ស្លាប់
អូស្តា្រលី៖ អាជ្ញាធរអូស្រ្តាលីបានបញ្ជាក់ថាមានហេតុការណ៍ឧទ្ធម្ភាគចក្រ២គ្រឿងបានបុកគ្នានៅលើផ្ទៃអាកាស ក្នុងរដ្ឋQueensland ភាគខាងកើតប្រទេស បណ្តាលឱ្យមនុស្ស៤នាក់ស្លាប់ និង៣នាក់រងរបួសធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០២៣។
នារសៀលថ្ងៃចន្ទនេះ នៅក្បែររីសតមួយកន្លែងឈ្មោះថា Sea World ស្ថិតក្នុងទីក្រុងហ្កោល ខូស (Gold Coast)។ ការប៉ះទង្គិចគ្នានោះបានធ្វើឱ្យឧទ្ធម្ភាគចក្រ១គ្រឿង ត្រូវបំផ្លិចបំផ្លាញទាំងស្រុង ហើយធ្លាក់ទៅលើឆ្នេរខ្សាច់។ ចំណែកឯឧទ្ធម្ភាគចក្រ១គ្រឿងទៀត ក៏បានរងការខូចខាតគួរសមផងដែរ ប៉ុន្តែនៅអាចចុះចតបាន។ ជាលទ្ធផល មនុស្ស៤នាក់បានបាត់បង់ជីវិត ខណៈ៣នាក់រងរបួសធ្ងន់ និង៦នាក់រងរបួសស្រាល។
សូមបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់នេះ អាជ្ញាធរអូស្រ្តាលីកំពុងស៉ើបអង្កេតរក មូលហេតុដែលនៃការ ក្របុកគ្នា ខណៈសាក្សីមួយចំនួន បានអះអាងថា មុនពេលកើតហេតុ ឧទ្ធម្ភាគចក្រ១គ្រឿង ហាក់កំពុងតែព្យាយាមហោះឡើង រីឯ១គ្រឿងទៀតកំពុងព្យាយាមចុះចត៕