អាជ្ញាធរនៃប្រទេសម៉ាឡេស៊ី នឹងបើកដំណើរការស៊ើបអង្កេត ករណីបាត់យន្តហោះ MH370ឡើងវិញ បន្ទាប់ពីបិទករណីនេះ អស់រយៈពេល៩ឆ្នាំមកហើយ
ម៉ាឡេស៊ី៖ អាជ្ញាធរនៃប្រទេសម៉ាឡេស៊ី ត្រូវបានក្រុមការងារជំនាញនិងក្រុមគ្រួសារ របស់ជនរងគ្រោះ នៃករណីយន្តហោះ បាត់ខ្លួន MH370 ឲ្យធ្វើការចាប់ផ្តើមសិក្សា ករណីនេះឡើងវិញ ជាមួយគ្នាបន្ទាប់ពីបានបិទករណីនេះ អស់រយៈពេល៩ឆ្នាំមកហើយ។
យន្តដឹកអ្នកដំណើរ MH370 បានបាត់ខ្លួនតាំងតែពីខែមិនា ឆ្នាំ២០១៤ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ខណៈដែលការស្រាវជ្រាវ បានចំណាយពេលអស់រយៈពេល ជាង៣ឆ្នាំមុនពេល ដែលវាត្រូវបានប្រកាសបិទ ហើយដោយមិនអាចរកឃើញ មូលហេតុពិតប្រាកដ ឬធ្វើការសន្និដ្ឋាន ជារួមណាបាននោះទេ។
សូមបញ្ជាក់ថា យន្តហោះ Boeing 777 ដែលធ្វើដំណើរចេញពីទីក្រុងកូឡាឡាំពួ ទៅកាន់ទីក្រុងប៉េកាំង មានផ្ទុកអ្នកដំណើរ២៣៩នាក់ បានហោះបាត់ចេញពីរ៉ាដា ជារៀងរាល់រហូតកាលពីថ្ងៃទី៨មិនា ឆ្នាំ២០១៤ ហើយទោះបីជាមានការខិតខំ ស្វែងរកសាកសពយន្តហោះ យ៉ាងណាក៏ដោយពីសំណាក់ ម៉ាឡេស៊ី ចិននិងអូស្ត្រាលី ប៉ុន្តែការពិតមិនដែលត្រូវបាន គេរកឃើញនោះឡើយ៕