(ហុងកុង)៖ ទីក្រុងហុងកុង បានបិទទ្វារសាលារៀនជាបណ្ដោះអាសន្ន នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញានេះ បន្ទាប់ពីអាជ្ញាធរប្រកាសអាសន្នកម្រិត ខ្ពស់ទី២ ពីភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អាជ្ញាធរឧតុនិយមហុងកុង បានប្រកាសអាសន្នកម្រិត «ពណ៌ក្រហម» នៅមុនម៉ោង៦ព្រឹក ដោយនិយា យថាកម្រិតកម្ពស់ទឹកភ្លៀង អាចនឹងហក់ឡើងលើស ៥០មីលីម៉ែត្រក្នុងរយៈពេលត្រឹមមួយម៉ោង។ ប៉ុន្តែ ទីផ្សារភាគហ៊ុនរបស់ទីក្រុងហុងកុងនៅតែបន្តបើកទ្វារដដែល រហូតទាល់តែមានការប្រកាសអាសន្ន «ពណ៌ខ្មៅ» ដែលជាកម្រិតប្រកាសអាសន្នខ្ពស់បំផុត។

គួរបញ្ជាក់ថា ការសម្រេចចិត្តបិទទ្វារសាលារៀនដោយអាជ្ញាធរហុងកុង ធ្វើឡើងបន្ទាប់ពីមជ្ឈ មណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះត្រូវបានជន់លិច ដោយសារភ្លៀងធ្លាក់ខ្លាំង មិនធ្លាប់មានអស់រយៈពេ លជាង ១៤០ឆ្នាំមកនេះ ដោយសម្លាប់មនុស្ស២នាក់ និងជាច្រើននាក់រងរបួស កាលពីសប្ដាហ៍មុន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ