កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើង បន្តបិទស្ថានទូតដែលមានរបស់ខ្លួនជាច្រើននៅជុំវិញពិភពលោក ដោយធ្វើឱ្យមានការសង្ស័យអំពីវិបត្តិហិរញ្ញវត្ថុនៅក្នុងប្រទេសមួយនេះ ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានNew York News នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រទេសកូរ៉េខាងជើង កំពុងបិទស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសនេប៉ាល់ សូមបញ្ជាក់ថា នេះជា ប្រទេសទី៥ហើយ ដែលកូរ៉េខាងជើងបានដកស្ថានទូតខ្លួន ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ។អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបានសរសេរនៅដើមខែនេះថា "យើងកំពុងធ្វើប្រតិបត្តិការដើម្បីដកខ្លួន និងបង្កើតបេសកកម្មការទូត ស្របតាមបរិយាកាសពិភពលោកដែលបានផ្លាស់ប្តូរ និងគោលនយោបាយការទូតជាតិ" នេះបើយោងតាមប្រែសម្រួលដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់។

មេដឹកនាំកំពូលលោក គីម ជុងអ៊ុន បានយល់ព្រមដកស្ថានទូតខ្លួនចេញពីប្រទេសនេប៉ាល់ អេស្បាញ អង់ហ្គោឡា អ៊ូហ្គង់ដា និងហុងកុងក្នុងប៉ុន្មានខែថ្មីៗនេះ ដែលបង្ករឱ្យមានការលើកឡើងជាច្រើនជុំវិញ ការដកស្ថាននទូតនេះ ហើយមានប្រទេសជាច្រើនបានដាក់ការសង្ស័យថាប្រទេសកូរ៉េខាងជើង កំពុងជួបតែវិបត្តិសេដ្ឋកិច្ចធ្ងន់ជាលំដាប់។ទន្ទឹមនឹងការរុះរើការទូតនេះ របបដឹកនាំរបស់លោក គីម ជុងអ៊ុន ហាក់ដូចជាកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកសាងទំនាក់ទំនងជាមួយរុស្ស៊ី និងចិន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ