អ្នកទេសចរជនជាតិកូរ៉េខាងត្បូងចំនួន៤នាក់បានស្លាប់ នៅប្រទេសវៀតណាម ដោយសារតែគ្រោះទឹកជំនន់ និងរអិលបាក់ដី
វៀតណាម៖ អ្នកទេសចរជនជាតិកូរ៉េខាងត្បូងចំនួន៤នាក់បានស្លាប់កាលពីរសៀលថ្ងៃអង្គារ នៅក្នុងដែនដីខ្ពង់រាបកណ្តាលប្រទេសវៀតណាម បន្ទាប់ពីរថយន្តរបស់ពួកគេបានរសាត់ដោយសារតែទឹកហូរកួចខ្លំាង បន្ទាប់ពីមានទឹកភ្លៀងបង្អុរធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក នេះបើយោងតាមបណ្តាញផ្សព្វផ្សាយរបស់រដ្ឋវៀតណាម។
ហេតុការណ៍នេះបានកើតមានឡើងនៅក្នុងតំបន់ដែលមានភាពទាក់ទាញលើវិស័យទេសចរណ៍ជាពិសេសតំបន់ដាឡាត់។ ក្រុមមន្រ្តីវៀតណាម បានលើកឡើងប្រាប់ដល់បណ្តាញផ្សព្វផ្សាយបន្តទៀតថា កំរិតទឹកភ្លៀងបានកើនឡើងឆាប់រហ័សបំផុត បន្ទាប់ពីទឹកភ្លៀងបានបង្អុរធ្លាក់ចុះ៣ថ្ងៃជាប់ៗគ្នានោះរួចមក។ដោយយោងតាមតួលេខផ្លូវការបានឱ្យដឹងថា ចាប់តំាងពីដើមឆ្នំា២០២៣ រហូតមក គ្រោះមហន្តរាយធម្មជាតិដែលបង្កមកពីទឹកជំនាន់ និងការរអិលបាក់ដី បានឆក់យកជីវិតមនុស្សប្រមាណជា ១០០នាក់ហើយនៅទូទំាងប្រទេសវៀតណាម។
គ្រោះមហន្តរាយធម្មជាតិនេះដែរ ក្រុមអ្នកវិទ្យាសាស្រ្តនានាបានព្រមានថា អាកាសធាតុអាក្រក់ខ្លំាងដែលតែងតែកើតមានឡើងនៅពាសពេញសកលលោកយើងនេះ គឺបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ៕