ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាបករណីបញ្ជូនគ្រឿងញៀន តាមកញ្ចប់បញ្ញើពីកម្ពុជាទៅវៀតណាម ដោយឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន ៣នាក់ រឹបអូសថ្នាំញៀនជិត១គីឡូក្រាម និងសារធាតុមិនច្បាស់ជាង ៦០គីឡូក្រាមថែមទៀត។
បច្ចុប្បន្នកងកម្លាំងបង្ក្រាបបញ្ជូនជនសង្ស័យចំនួន៣នាក់ខាងលើ បានកសាងសំណុំរឿងនិង បន្តនីតិវិធីច្បាប់៕