អាមេរិក៖ ប្រធានាធិបតី Joe Biden បានប្រាប់ប្រធានាធិបតី Volodymyr Zelensky ថាសហរដ្ឋអាមេរិកនឹងនៅជាប់នឹងអ៊ុយក្រែន "ដរាបណាអ៊ុយក្រែនៅតែត្រូវការអាមេរិក" នៅក្នុងសង្រ្គាមរបស់ខ្លួនជាមួយរុស្ស៊ី។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBC នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២។

លោក Biden បានប្រាប់លោក Zelensky ថា "អ្នកនឹងមិនដែលឈរតែម្នាក់ឯងទេ"នេះជាលើកឡើងក្នុងពេលដែល នៅពេលគាត់ទៅទស្សនកិច្ចនៅសេតវិមានក្នុងដំណើរទៅក្រៅប្រទេសជាលើកដំបូង ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើម។

លោក Biden បានបញ្ជាក់ពីកញ្ចប់ថវិកាថ្មីចំនួនជាង ២ ពាន់លានដុល្លារ ជាជំនួយសម្រាប់អ៊ុយក្រែន និងបានសន្យាចំនួន ៤៥ ពាន់លានដុល្លារទៀត។

លោក Zelensky បានសម្តែងការដឹងគុណចំពោះការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងនោះលោក Zelenskyសម្តែងក្តីសង្ឃឹមថាសភានឹងផ្តល់ជំនួយបន្ថែមចំនួន ៤៥ពាន់លានដុល្លារដល់អ៊ុយក្រែនដើម្បី "ជួយយើងឱ្យការពារតម្លៃ ឯករាជ្យភាពរបស់យើង" ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ