សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមាន ប្រសាសន៍ បញ្ជាក់ ថា គិតមកដល់ពេលបច្ចុប្បន្ន រដ្ឋាភិបាល ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការ បានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានប្រមាណ ៥ លាន បណ្ណ រួច មកហើយ ចំណែកបណ្ណកម្មសិទ្ធិប្រមាណ ២ លានបណ្ណ ទៀត នឹ ង ត្រូវ បន្ត ចែក ជូន ប្រជា ពលរដ្ឋ ជា បន្តបន្ទាប់នៅទូទាំងប្រទេស។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ ក្នុងឱកាសដែលក្រសួងរៀបចំដែនដី នគរូប នីយ កម្ម និងសំណង់ ចែកបណ្ណ័សម្គាល់ម្ចាស់អចលនៈវត្ថុ (ផ្ទះសំបែង) ចំនួន ២០០ ខ្នងជូន ដល់ អតីត យុទ្ធជន គ្រួសារយុទ្ធជនរបួសពិការ និងមរណៈ សម្រាប់ប្រើប្រាស់ស្របច្បាប់នៅភូមិជីកដី ឃុំ អណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។ 


សម្ដេចធិបតី បានបញ្ជាក់ថា បុរីជនបទ នឹង បន្ត ពង្រីក ទៅ តាម តំបន់ នានា នៅ តាម បណ្តា ខេត្ត នៃ ព្រះរាជាណាចក្រ កម្ពុជា ជាក់ស្តែង នៅថ្ងៃទី១៦ មករា ២០២៤នេះ ប្រជាពលរដ្ឋ ជាពិសេស អតីត យុទ្ធជនចំនួន ២០០ គ្រួសារ ក្នុងខេត្តស្វាយរៀង បានទទួល នូវ វិញ្ញា បន បត្រ សម្គាល់ ម្ចាស់ អចលនវត្ថុ ។ ក្នុងនោះមាន គ្រួសារពលី ២៤ នាក់ ស្រី ២៣ នាក់។ គ្រួសារទទួលមរណៈភាព ៧នាក់ ស្រី ៧នាក់, គ្រួសារបាត់បង់ ៣នាក់, គ្រួសារពិការ ៧០នាក់ ស្រី ១នាក់, គ្រួសារនិវត្តជន ២៩នាក់ ស្រី ៣នាក់, គ្រួសារយោធា ២៥នាក់ ស្រី ១នាក់, គ្រួសារប៉ូលីស ៣៦នាក់, គ្រួសារ កងរាជ អាវុធហត្ថ ៦នាក់។

សម្ដេចធិបតី មានប្រសាសន៍បញ្ជាក់ថា ដីឡូត៍ដែល រាជរដ្ឋាភិបាល បាន ប្រគល់ ជូន សម្បទានិក នា ពេល នេះ គឺជាទ្រព្យមួយដ៏មានតម្លៃក្នុងការកែច្នៃជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។ នេះ គឺ ជា ការ គិតគូរ អំពីសេដ្ឋកិច្ចមូលដ្ឋាន និងផ្តល់មធ្យោបាយងាយស្រួលដល់ប្រជាពលរដ្ឋ អតីតយុទ្ធជន និង គ្រួសារងាយរងគ្រោះ ដែលស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ សម្រាប់ ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ដែលការចុះបញ្ជី និងផ្តល់បណ្ណ កម្ម សិទ្ធិ ដល់ ប្រជាពលរដ្ឋ គឺជាកិច្ចការចម្បងដែលត្រូវបន្តអនុវត្តជាចាំបាច់។

សម្ដេចថ្លែងថា៖  «គិតមកដល់ពេលបច្ចុប្បន្ន រដ្ឋាភិបាល ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការ បានប្រគល់បណ្ណកម្មសិ ទ្ធិ ដីធ្លី ជូន ប្រជា ពលរដ្ឋ បាន ប្រមាណ ៥លានបណ្ណរួចមកហើយ ចំណែកបណ្ណកម្មសិទ្ធិប្រមាណ ២លានបណ្ណទៀត នឹងត្រូវ បន្ត ចែក ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ នៅទូទាំងប្រទេសផងដែរ»។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវ «កម្មវិធីនយោបាយ សម្រាប់ ការ កសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨» ដោយនៅក្នុង គោល នយោបាយអ ភិវឌ្ឍ តាម វិស័យ គឺបានផ្តោតសំខាន់លើការគ្រប់គ្រងដីធ្លី និងសំណង់ ដោយត្រូវ បន្ត អនុវត្តកា រ កែ ទម្រង់ ឱ្យ កាន់ តែ សកម្ម និងស៊ីជម្រៅលើវិស័យដីធ្លី តាមរយៈការពង្រឹងការគ្រប់គ្រងដីធ្លី ដោយជំរុញ បញ្ចប់ ការ ចុះ បញ្ជីដីលើកដំបូង, ជំរុញការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងជំរុញ ការ ចុះ បញ្ជី បន្ត ដី គ្រប់ប្រភេទ ព្រមទាំងផ្តល់ប័ណ្ណ កម្មសិទ្ធិ ជូន អ្នក កាន់កាប់ ដែល មាន លក្ខណ សម្បត្តិ គ្រប់ គ្រាន់ តាមលក្ខខណ្ឌ។

លើស ពីនេះ រដ្ឋាភិបាលក៏បន្តអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ដើម្បីចែក ដីជូន ប្រជា ពលរដ្ឋ ស៊ីវិល ក្រីក្រ ឬ ផ្ទះជូនដល់កងកម្លាំងកំពុងឈរជើងតាមព្រំដែន, អតីតកងកម្លាំងប្រដាប់អាវុធ, គ្រួសារ ដែលក្រីក្រ ដែលខ្វះដីប្រើប្រាស់ ប្រកបដោយតម្លាភាព និងសមធម៌៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ