ភ្នំពេញ៖ទឹកជំនន់ស្ទឹងព្រែកត្នោត បានបង្កការជន់លិចផ្ទះប្រជាពលរដ្ឋចំនួនជាង២ពាន់ខ្នងក្នុងសង្កាត់ចំនួន១០ ក្នុងខណ្ឌដង្កោ។ ក្រៅពីនេះក៏ជន់លិចសាលារៀនចំនួន៣៥ខ្នង ផ្លូវចំនួន០៣កន្លែង និងផ្ទៃដីកសិកម្មជាង១៥២ហិកតាថែមទៀត។ នេះបើតាមរបាយការណ៍បឋមរបស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ។ 

ជាមួយគ្នា លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងលោកស ថេត អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី២៦ ខែតុលា ក៏បានដឹកនាំកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងការជន់លិចដោយទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញដែរ។ ដោយក្នុងនោះមានសង្កាត់ចំនួន២ គឺសង្កាត់ទៀន និងសង្កាត់ស្ពានថ្ម ដែលកំពុងប្រឈមរងការជន់លិចធ្ងន់ធ្ងរក្នុងចំណោមសង្កាត់នានាក្នុងខណ្ឌដង្កោ ។

សូមបញ្ជាក់ថា ទឹកជំនន់ស្ទឹងព្រែកត្នោតបានបង្កការជន់លិចផ្ទះ ដីកសិកម្ម សាលារៀនផ្លូវថ្នល់ក្នុងភូមិសាស្ត្រខណ្ឌដង្កោ គឺទឹកហូរធ្លាក់យ៉ាងគំហុកពីខេត្តកំពង់ស្ពឺ ចាប់ផ្តើមជន់លិចរយៈពេល៣ទៅ៤ថ្ងៃចុងក្រោយនេះ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ